ចាំយូហើយ!! លោក Lukevoyage សម្តែងគូជាមួយតួឯកស្រី Narinnarinrak ជាលើកដំបូង!!

ជាតួឯកប្រុសតួឯកស្រីដែលកំពុងល្បីល្បាញខ្លាំងបំផុតសម្រាប់ទស្សនិកនៅក្រៅប្រទេសសម្រាប់លោក Lukevoyage និងកញ្ញា narinnarinrak ដោយទាំងពីរនាក់សម្តែងបានល្អរស់រាយរាក់ទាក់ហើយមិនដែលធ្វើអោយហ្វែនខ្លាប់អាក់អន់ស្រពន់ចិត្តនឹងពួកគេសូម្បីម្តង។ អ្នកទស្សនាធ្លាប់គិតចង់បានរឿងថ្មីដែលមានគូ Luke – Narin ជាតួឯងប៉ុន្តែឈប់គិតវិញព្រោះពិបាកណាស់ដែលអាចឃើញមនុស្សនៅបុស្តិ៍ផ្សេងគ្នាមកសម្តែងរួមគ្នា ប៉ុន្តែ..
ប៉ុន្តែចុងក្រោយហ្វែនខ្លាប់ភ្ញាក់ផ្អើលនិងរំភើបជាខ្លាំងនៅពេលបានឃើញផុសរបស់ពួកគេទាំងពីរ ។ លោក Lukevoyage ផុសរូបបីសន្លឹកចូលក្នុងអ៊ិនស្តាក្រាមអមជាមួយសារសសេរថា “សុំផ្ញើរខ្លួនផ្ញើរប្រាណផងណា #สลิธ #slyth” ដែលមានកញ្ញា narinnarinrak ចូលមកខមមិននៅពីក្រោមថា “้ហាក.. (Ok)”។
មានទស្សនិកជនច្រើនណាស់ទាំងក្នុងប្រទេសថៃនិងក្រៅប្រទេសដែលបានចូលមកខមមិនប្រាប់ថាតារាប្រុសស្រីមួយគូនេះគីមីត្រូវគ្នាខ្លាំង សមគ្នា ហើយគួរចេញរឿងភាគថ្មីអោយពួកគេមើលអោយបានកាន់តែលឿនកាន់តែល្អ។ ឃើញ Feedback របស់រូបគូល្អបែបនេះក្រុមការងាររំពឹងទុកយ៉ាងមុតមាំថាបើលោក Lukevoyage និងកញ្ញា narinnarinrak សម្តែងរឿងជាមួយគ្នាមែនរឿងនោះនឹងល្បីល្បាញខ្លាំងជាក់ជាមិនខាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា