អ្នកនាង khemanito ប្រកាសប្រាប់ថ្ងៃជប់លៀងអាពារហ៍ពិពារហ៍ខ្នាតធំ ដោយបញ្ជាក់ថាលើកនេះជារោងចុងក្រោយមែនទែនហើយ!

ចាត់ទុកជាគូស្វាមីភរិយាដែលមានកម្មវិធីមង្គលច្រើនបំផុតក្នុងប្រទេសសម្រាប់គូរបស់តារាស្រី khemanito និងលោកអធិកា ដោយបានរៀបចំទាំងលក្ខណ:គ្រួសារនៅទីក្រុង ចុះទៅតាមខេត្ត ហើយមានធ្វើកម្មវិធីតាមប្រពៃណីផ្សេងៗយ៉ាងច្រើនសន្ធឹកសន្ធាប់។ ថ្មីៗនេះអ្នកនាង “ផែនខេក” ផ្តល់សម្ភាសន៍ថានឹងមានមួយទៀតជាលើកចុងក្រោយនៅក្នុងខែធ្នូរដែលកំពុងខិតចូលមកដល់។
កាលពីម្សិលមិញអ្នកនាង khemanito បានចូលរួមកម្មវិធីសម្ភោធខ្សែរភាពយន្តថ្មីរបស់ខ្លួនដែលទើបសម្តែងចប់ ហើយបានអោយសម្ភាសន៍ថាថ្ងៃទី ៩ខែធ្នូរនេះនាងនឹងមានរៀបចំកម្មវិធីជប់លៀងអញ្ជើញភ្ញៀវទាំងក្នុងនិងក្រៅវិស័យសិល្ប:មកចូលរួម កម្មវិធីនឹងប្រព្រឹត្តឡើងនៅសាលប្រជុះកងទ័ព្ធជើងទឹក។
នៅពេលអ្នកសារពត៌មានសាកសួរអំពីឈុតកូនក្រមុំថាច្រើនដូចកម្មវិធីមុនៗទេ? អ្នកនាង khemanito ឆ្លើយថាមិនទេមិនមានច្រើនដូចមុនទេព្រោះកូនក្រមុំចង់មានពេលដើរជំរាប់សួរ​ រាក់ទាក់ និងថតរូបជាមួយភ្ញៀវអោយបានច្រើន។ ចង់ដឹងថាថ្ងៃជប់លៀងអធឹកអធមកម្រិតណា កុំភ្លេចរងចាំអ៊ុតមើលរូបភាពក្នុងកម្មវិធីទាំងអស់គ្នាណា!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា