តាំងពីដើមរហូតមកទល់បច្ចុប្បន្នហ្វែនខ្លាប់គូជីន naphat_nine – Baifernbah មានសង្ឃឹមជាខ្លាំងក្រោយពេលឃើញរូបភាពគូផ្អែមល្ហែមរបស់ពួកគេនៅប្រទេសអ៊ីតាលី ប៉ុន្តែថ្ងៃនេះទាំងអស់គ្នាភ្ញាក់ផ្អើលស្ទើរនាំគ្នារត់ទៅត្រៀមក្រដាស់ជូតមាត់សម្រាប់ជូតទឹកភ្នែកទៅហើយក្រោយពេលឃើញវីដេអូរបស់តារាប្រុស។

នៅក្នុងអ៊ិនស្តាក្រាមលោក naphat_nine វិដេអូជាមួយតារាស្រីម្នាក់ព្រមជាមួយសារសសេរថា “រីករាយថ្ងៃកំណើតណាបាត @aff_taksaorn 🎂 … គិតថាគាត់សុំអោយខ្ញុំជួយផ្សព្វផ្សាយអ្វីអោយ?”។ ដោយនៅក្នុងនោះតារាស្រី aff_taksaorn បានមកខ្សិបថាប្រាប់លោក ណាយថាអោយជួយផ្សព្វផ្សាយរក…អោយគាត់ផងចាត់ទុកជាកាដូថ្ងៃកំណើត។

តារាប្រុសស្រីផ្អែមល្ហែមដាក់គ្នាខ្លាំងៗមើលមួយភ្លែតស្មានថាជាគូស្នេហ៍នឹងគ្នា ប៉ុន្តែហ្វែនខ្លាប់គូជីនអាចសប្បាយចិត្តបានព្រោះម៉ែ aff_taksaorn និង naphat_nine ស្និទ្ធស្នាលគ្នាលក្ខណ:ជាមិត្តរួមការងារដែលត្រូវសម្តែងរឿងជាមួយគ្នាតែប៉ុណ្ណោះ។
អត្ថបទដោយ សា


