ក្រោយចប់កុងត្រាជាមួយបុស្ដិ៍លេខ ៣ តារាស្រី Mint សំរេចចិត្តចាកចេញពីស្ថានីយមួយនេះហើយ ព្រោះ…

ទស្សនិកជនប្រហែលជាធ្លាប់បានស្គាល់រួចមកហើយនូវតារាស្រីដែលមានទេពកោល្យ Mint Natwara ព្រោះថានាងធ្លាប់បានលេចមុខនៅក្នុងរឿងភាគរបស់ស្ថានីយបុស្ដិលេខ ៣ ជាច្រើន ដែលភាគច្រើននាងសម្ដែងជាអង្គឆ្នាស់ឆ្នើម។កាលពីថ្មីៗ កន្លងទៅនេះក៏មានប្រភពពត៌មួយបានបញ្ជាក់ប្រាប់ថាកុងត្រារបស់នាងជាមួយស្ថានីយបុស្ដិលេខ ៣ នឹងបញ្ចប់នាពេលឆាប់ៗ នេះ។

អ្វីដែលគួរឲ្យសោកស្ដាយនោះគឺតារាស្រីដែលមានទេពកោល្យមួយរូបនេះបានសម្រេចចិត្តមិនបន្ដកុងត្រាជាមួយស្ថានីយបុស្ដិលេខ ៣ ទៀតឡើយបន្ទាប់ពីបានស្ថិតនៅក្រោមស្ថានីយបុស្ដិលេខ ៣ អស់រយៈពេលជិត ១០ ឆ្នាំ។

នាងសម្រេចចិត្តមិនស្ថិតនៅក្រោមទ្រនំរបស់ស្ថានីយបុស្ដិទូរទស្សន៍មួយណាឡើយ ពោលគឺនឹងធ្វើជាតារាឯករាជ្យដែលអាចសម្ដែងបាននៅគ្រប់ស្ថានីយ។

គួរបញ្ជាក់ផងដែរថារឿងភាគដែលនាងបានចូលរួមសម្ដែងក៏កំពុងតែចាក់ផ្សាយនៅលើស្ថានីយបុស្ដិលេខ ៣ ផងដែរគឺរឿង “Likit Haeng Jun” ដែលសម្ដែងជាមួយនិង Puen Kanin និង Namtarn ហើយនាងក៏កំពុងតែថតរឿងភាគថ្មីជាមួយ Great Warintorn និង Kao Supassara ផងដែរ។

ប្រភព៖ Thaiupdate

អត្ថបទដោយ៖ ស្រីពេជ្រ