បានធ្វើអោយពិភពលោកភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ការកកស្ទះក្នុងព្រឹត្តិការណ៍ Halloween ITAEWON ២០២២ ដែលធ្វើអោយមនុស្សស្លាប់ជាង ១៥០ នាក់ហើយរហូតមកទល់ពេលនេះ។ ទស្សនិកជនថៃនាំគ្នាបារម្មណ៍អំពីសុវត្ថិភាពរបស់តារាស្រី villwannarot ព្រោះនាងបានធ្វើកំណើរទៅចូលរួមនៅទីនោះជាមួយមិត្តភក្តិ ហើយបានផុស Story នៅកន្លែងកើតហេតុមុនពេលដែលមានហេតុករណ៍កើតឡើង។

ចុងក្រោយកញ្ញា villwannarot បានចេញមុខមកផុសប្រាប់ដំណឹងអោយគ្រប់គ្នាអស់ក្តីបារម្មណ៍ថា “vill មានសុវត្ថិភាពណាអ្នកទាំងអស់គ្នា ពេលនេះបានត្រឡប់មកដល់កន្លែងស្នាក់នៅវិញហើយ អរគុណគ្រប់គ្នាដែលបារម្មណ៍ពីខ្ញុំ។ ខ្ញុំសូមសម្តែងក្តីទុក្ខសម្រាប់ការបាត់បង់ជីវិត និងសូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសពទាំងអស់ផង”។

បណ្តាលអោយទស្សនិកជន និងមិត្តភក្តិទាំងអស់កង្វល់ហើយនាំគ្នាសម្តែងក្តីស្រលាញ់អោយតារាស្រីជាខ្លាំង ព្រោះចាត់ទុកថាសំណាងណាស់ដែលនៅក្នុងហេតុការណ៍ហើយមិនទទួលរងគ្រោះអ្វី។ សម្រាប់លំអីតថាមានរឿងអ្វីកើតឡើងខ្លះទស្សនិកជនអាចរងចាំស្តាប់សម្ភាសន៍ពេលតារាស្រីត្រឡប់មកវិញបាន។ Pray for ITAEWON!
អត្ថបទដោយ សា



