ពិភពលោកកំពុងរញ្ជួយចិត្តជាមួយហេតុការណ៍គួរអោយភ័យខ្លាចដែលកើតមានឡើងនៅប្រទេសកូរ៉េខាងត្បូងជាខ្លាំង ព្រោះវាសំលាប់មនុស្ស ១៥៩ (អាប់ដេតចុងក្រោយ) ស្រស់ៗក្នុងរយ:ពេលយ៉ាងខ្លី។ តាមរបាយការណ៍អ្នកដែលរងគ្រោះក្នុងហេតុការណ៍នេះមានទាំងជនជាតិកូរ៉េ និងជនបរទេសដែលតាំងចិត្តធ្វើដំណើរកំសាន្តដើម្បីបានចូលរួមកម្មវិធី Itaewon Halloween ដែលល្បីល្បាញមួយនេះ។

តាមសេចក្តីប្រកាសរបស់ស្ថានទូតថៃនៅទីក្រុងសេអ៊ូល ម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងអស់មានម្នាក់ជាជនជាតិថៃហើយនៅមានជនជាតិថៃច្រើននាក់ទៀតដែលបានធ្វើដំណើរកំសាន្តនៅទីនោះ។ បច្ចុប្បន្នអ្នកគាំទ្រសិល្ប:ករសិល្ប:ការិនីដែលដឹងថាអាយដលរបស់ពួកគេកំពុងនៅទីក្រុងសេអ៊ូល បារម្មណ៍ខ្លាំងណាស់ព្រោះមិនដឹងថាពួកគេពេលនេះមានសុវត្ថិភាពឬយ៉ាងណានោះឡើយ។

កញ្ញា janhae ជាតារាស្រីដែលបានផុសរូបប្រាប់ថានាងបានចូលរួមកម្មវិធី Halloween នៅទីក្រុងសេអ៊ុលប្រទេសកូរ៉េកាលពីយប់មិញ ប៉ុន្តែមិនបានទៅចំតំបន់ដែលមានរឿងអាក្រក់កើតមាននោះទេ គ្រប់គ្នាប្រាកដចិត្តនាងមានសុវត្ថិភាពព្រោះទើបបានឃើញ Story ថ្មីរបស់តារាស្រីកាលពីព្រឹកមិញនេះ។
អត្ថបទដោយ សា



