ជាប់ឈ្មោះជាតារាស្រីកូនសំណប់ចិត្តរបស់ស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៧ដោយមិនមាននរណាអាចមកបំបាក់នាងបានឡើយសម្រាប់កញ្ញា narinnarinrak ដែលចាប់តាំងពីបានសម្តែងរឿងដំបូងហើយនាងទទួលបានឧកាសធ្វើជាតួឯកស្រីរហូតមក។

ចុងក្រោយនៅក្នុងកម្មវិធី Event មួយកញ្ញា narinnarinrak បានចេញមុខអាបដេតប្រាប់ពីរឿងសម័យបុរាណដំបូងបំផុតរបស់ខ្លួនថា កាន់តែកៀកមែនទែនហើយ រឿង “เภตรานฤมิต” នឹងចូលមកបម្រើអារម្មណ៍របស់ទស្សនិកជនក្នុងពេលឆាប់ៗយូបំផុតដើមឆ្នាំ ២០២៣។

នៅក្នុងបទសម្ភាសន៍តារាស្រីបានបង្ហាញចំណាប់អារម្មណ៍ចំពោះរឿងថ្មីនេះថានាងរំភើបហើយសប្បាយចិត្តជាខ្លាំងដែលបានសម្តែងរឿងបែបបុរាណ បានចូលទៅសិក្សាពីរបៀបរស់នៅរបស់មនុស្សក្នុងរាជកាលទី៣។ នៅក្នុងរឿងនេះនាងជាតួឯកស្រីសម័យបច្ចុប្បន្នដែលត្រូវឆ្លងសម័យកាលទៅជួបតួឯកប្រុសហើយសាងស្នេហ៍នៅទីនោះ។ ចង់ដឹងថាកញ្ញា narinnarinrak និងលោក Mike សម្តែងសមគ្នាកម្រិតណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណា!
អត្ថបទដោយ សា



