ស្ងាត់ៗ Alek និង Toey ដឹកដៃគ្នាទៅដើរលេងសាងភាពផ្អែមល្ហែមជាមួយគ្នានៅប្រទេសស្វីស

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាតារាសម្ដែងប្រុស ALek និង តារាសម្ដែងស្រី Toey បានទាក់ទងគ្នាអស់រយៈពេល ២ ឆ្នាំ មកហើយ។ ចំណងស្នេហារបស់អ្នកទាំងពីរកាន់តែរឹងមាំ និងកាន់តែមានភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនស្ងប់ស្ងែង និងលួចច្រណែនក៏ព្រោះតែអ្នកទាំងពីរតែងតែផ្អែមល្ហែមដាក់គ្នា។

កាលពីថ្មីៗ កន្លងទៅនេះអ្នកទាំងពីរបានទៅធ្វើដំណើរកំសាន្តទៅប្រទេស ស្វីស ជាមួយគ្នា។ អ្នកទាំងងពីរក៏បានចែករំលែកនូវកម្រងរូបភាពដ៏ផ្អែមល្ហែម និងគួរឲ្យស្រលាញ់ជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមផ្លូវការរបស់អ្នកទាំងពីរ។ នៅក្នុងរូបភាពនោះគេសង្កេតឃើញអ្នកទាំងពីរស្លៀកពាក់សម្លៀកបំពាក់ដូចគ្នា រឺក៏យើងអាចថាបានសម្លៀកបំពាក់គូស្នេហ៍ដែលធ្វើឲ្យអ្នកទាំងពីរមើលទៅពិតជាគួរឲ្យស្រលាញ់។

មិនតែប៉ុណ្ណោះក៏មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិក្រោមរូបភាពអ្នកទាំងពីរថា  ”អ្នកទាំងពីរពិតជាគួរឲ្យស្រលាញ់ និងសង្ឃឹមថាអ្នកទាំងពីរនឹងបន្ដចែករំលែករូបភាពរបស់អ្នកទាំងពីរមកកាន់អ្នកគាំទ្រថែមទៀត”។

 

ប្រភព៖ Thaiupdate

អត្ថបទដោយ៖ ស្រីពេជ្រ