មិត្តអ្នកអានប្រហែលបានដឹងខ្លះៗហើយថាលោក Nadech និងមិត្តសំលាញ់លោក Mark_Prin កំពុងចាប់ដៃគ្នារកស៊ី ដោយការបើកហាងស្បែកជើងផលិតដោយដៃឈ្មោះ “therecrafting”។ ក្នុងអាជីវកម្មថ្មីតារាប្រុសទាំងពីរនាក់ចូលរួមជាមួយមនុស្សជំនាញពីរនាក់ទៀតដែលសង្ហារមិនចាញ់សិល្ប:ករល្បីល្បាញនៅប្រទេសថៃនោះឡើយ ថតរូបរួមគ្នាពេលណាទទួលបានពាក្យសសើរពេលនោះ។

ថ្ងៃនេះនៅក្នុងអ៊ិនស្តាក្រាមរបស់លោក Nadech មានផុសរូបបង្ហាញទិដ្ឋភាពការថតរូបត្រៀមបើកសម្ភោធព្រមជាមួយ caption សសេរថា “If you know exactly what you are doing, you know exactly what you are doing🤪….. coming soon @therecrafting #Recrafting #brandname #brandnew #ShoeSpa #bagspa #coatingnano #shoerepair #repairbag #drycleaning”។

ចំណែកលោក mark_prin បានផុសអញ្ជើញគ្រប់គ្នាអោយមកជួយគាំទ្រថា “ពួកយើងបើកទទួលភ្ញៀវចាប់ពីថ្ងៃទី ១ វិច្ជិកានេះតទៅណាបាទ @therecrafting
Our service :
– Premium Bag and shoes restoration
– Shoemaker & Shoe repair
– Laundry Service & Dry cleaning “។
អ្នកដែលមានឧកាសបានទៅកំសាន្តនៅប្រទេសថៃកុំភ្លេចឈៀងចូលផ្តល់កំលាំងចិត្តកំលោះៗសង្ហារទាំងបួនរូបផងណា។
អត្ថបទដោយ សា




