អ្នកគាំទ្ររាជិនីសម្រស់សប្បាយចិត្តជាមួយនឹងដំណឹងល្អរបស់រាជនីសម្រស់ទាំងពីរ “Fabiola” Miss Grand Puerto Rico 2020 និង “Mariana” Miss Grand Argentina 2020 បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នានៅប្រទេសថៃ។ ខណៈមកចូលរួមកម្មវិធីប្រកួត Miss Grand International 2020 ក្រោយត្រឡប់មកប្រទេសវិញ មានរូបថតស្អាតៗ ចេញមកឲ្យអ្នកគាំទ្រតាមដាន។
អ្វីដែលធ្វើឱ្យហ្វេនភ្ញាក់ផ្អើលនោះគឺMiss Grand ពីររូបនេះចេញមុខថាខ្លួនស្រលាញ់ភេទដូចគ្នាហើយក៏មានអារម្មណ៍ចំពោះគ្នាផងដែរ។ មុនពេលចុងក្រោយរាជនីសម្រស់ទាំងពីរសម្រេចចិត្តប្រាប់ដំណឹងល្អនិងលាតត្រដាងពីទំនាក់ទំនងជាមួយគ្នា។ នៅថ្ងៃនៃការពាក់ចិញ្ចៀនមានក្រុមគ្រួសារនៃភាគីទាំងពីរមកធ្វើជាសាក្សី និងចូលរួមអបអរសាទរ។
After Footer (Active) - damrei Mr1 Zone2
Eriya



