ពិរោះទេ? តួឯកស្រី Mai Davika ចេញបទចម្រៀងMVស្រីនឹងស្រីជាមួយKao(មានវីដេអូ)

វ៉ាវតួឯកស្រីនាង Mai Davika ចេញបទចម្រៀងថ្មីច្រៀងនិងសម្ដែងដោយខ្លួនឯងផ្ទាល់ ទាំងទឹកដមសម្លេងទាំងអត្ថន័យនិងការសម្ដែងកំពុងទទួលបានការចាប់អាំរម្មណ៍ពីអ្នកគាំទ្រ បើមិនដឹងថានាងមានសង្សារហើយប្រហែលជាគិតថារូបនាងមានស្នេហាស្រីនឹងស្រីហើយ។

ដោយបទចម្រៀងថ្មីបង្ហើរទឹកដមសម្លេងដោយតួឯកស្រី Mai Davika មួយបទនេះមានចំណងជើងថា ชอบป่ะเนี่ย Can I Call You Mine មានការចូលរួមសម្ដែង MV ដោយតារាស្រីរូបស្អាតទាំងពីរដួងគឺតារាស្រី​ Mai Davika និង Kao Supassara ក្នុងឈុតខោខ្លីអាវសបែបសប្បាយដើរលេងតាមមាត់សមុទ្រ តោះមកស្ដាប់និងទស្សនា MV មួយបទនេះជាមួយវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ