ផ្អែមពីដើមភូមិដល់ចុងភូមិ!! 👻👻 Tono – Nycha បន្តបង្កើតភាពកក់ក្តៅនៅក្នុងទេសកាល Halloween!

បណ្តាញសង្គមគ្រប់ប្រភេទគ្រប់ច្រកល្ហកកំពុងពោពេញដោយរូបភាពតារាប្រុសស្រី និងអ្នកល្បីល្បាញនាំគ្នាអបអរសាទទេសកាល Halloween ដែលប្រព្រឹត្តឡើងទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ គូស្នេហ៍ Tono – Nycha ក៏បានចំណាយពេលវេលារីករាយជាមួយគ្នាផងដែល ប៉ុន្តែពួកគេមិនធ្វើបែបសំងាត់ឯកជនតែពីរនាក់ដូចគូគេឡើយ តារាប្រុសស្រីអបអរសាទ Halloween ជាមួយក្មេងៗជាច្រើននាក់នៅក្នុងភូមិ។
ថ្ងៃនេះនៅក្នុងអ៊ិនស្តាក្រាមកញ្ញាំ Nycha បានផុសរូបបង្ហាញបរិយាកាសសប្បាយរីករាយនៅក្បែរផ្ទះព្រមជាមួយសារសសេរថា “Happy Halloween 🧛🏻🫁🧟‍♀️🧠🧙🏻‍♀️🫀”។ តារាប្រុសស្រីបានរៀបចំតុដែលពោពេញដោយស្ករគ្រាប់ នំផ្អែម ហើយវត្ថុអនុស្សាវរីយ៍ផ្សេងទៀតសម្រាប់ក្មេងៗនិងអ្នកភូមិដែលបានមកចូលរួម។
ផុសនោះពោពេញដោយខមមិនរូបបេះដូង ❤️❤️❤️ នៅពីក្រោម! ទស្សនិកជន និងហ្វែនខ្លាប់ស្ងើចសសើរលោក Tono និងកញ្ញា Nycha ជាខ្លាំងដែលសម្រេចចិត្តធ្វើពិធី Halloween ជាមួយក្មេងៗ ត្រៀមរបស់ជាច្រើនមកចែកចាយដើម្បីអោយពួកគេបានសប្បាយរីករាយបានឆ្ងាញ់មាត់បែបនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា