អ្នកណាមិនផ្អើលបើតារាកូរ៉េទាំងអស់នេះលេង ស្ដាយ មុខហោះបែបនេះ

គ្រាន់តែលឺពាក្យថា តារា Kpop ប្រិយមិត្តប្រហែលជានឹកឃើញមុនគេទៅដល់អ្នកដែលតុបតែខ្លួនគួរឲ្យស្រលាញ់ និងមានមុខមាត់ស្រស់ស្អាតសង្ហារជាមិនខាន។ ប៉ុន្ដែជាការពិតទៅតារាមិនមែនសុទ្ធតែឥតខ្ចោះរហូតនោះទេ ក៏មានពេលខ្លះតុបតែងខ្លួនខុសបច្ចេកទេសហើយទទួលរងនូវភាពអាម៉ាស់ដែរ។

មិនតែប៉ុណ្ណោះការតុបតែងមុខខុសបច្ចេកទេសដែលផាត់ម្សៅជ្រុលរបស់ពួកគេបានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ងាក់ផ្អើលស្ទើររត់ជាន់គ្នានៅពេលដែលបានឃើញ។

តោះទៅមើលបន្ដិចមើលតារាណាខ្លះ ដែលតុបតែងមុខខុសបច្ចេកទេសខ្លះ ៖

1. Luna សមាជិកក្រុម F(x)

កាលពីថ្មីៗ កន្លងទៅនេះ សមាជិករបស់ក្រុមចម្រៀងនារី F(x) Luna បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ងាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែតារាស្រីរូបនេះតុបតែងមុខហាក់ដូចជាជ្រុលដែលធ្វើឲ្យមុខរបស់នាងមានសភាពសខ្លាំង បន្ថែមជាមួយនឹងគូល័រថ្ពាល់ពណ៌ក្រហមដុតទៀត គួបផ្សំនិងពណ៌សក់ដ៏លឿងឆ្អិនឆ្អៅរបស់នាង ពិតជាពិបាកពិពរណ៌នាខ្លាំងណាស់។

2. Minho សមាជិកក្រុម SHINee

តារាចម្រៀងប្រុសដ៏ស្រស់សង្ហារម្នាក់នេះក៏បានធ្វើឲ្យអ្នកគាំទ្រផ្អើលមិនស្ទើរផងដែរ​ ដោយសារតែដាក់ម្សៅជ្រុលធ្វើឲ្យមុខរបស់ Minho ដូចតាចាស់តែម្ដង។

3. Sandara សមាជិកក្រុម 2NE1

Sandara កញ្ញារូបស្រស់ដែលសម្រស់មិនចេះចាស់រូបនេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនដាច់ផ្ងារណាស់ដែរ។ ស្ដាយតុបតែងមួយប្លង់នេះ គឺមិនធម្មតាតែម្ដង។

4. Kang Daniel

បុរសសង្ហារភ្នែកតូចៗ រូបនេះវិញ គឺតែងតែពង្រាយមន្ដស្នេហ៍ដាក់អ្នកគាំទ្ររបស់ខ្លួន។ ប៉ុន្ដែលើកនេះ Daniel ដូចជាដាក់ម្សៅជ្រុលបន្តិចហើយ។

អត្ថបទដោយ៖ ស្រីពេជ្រ​