ចាត់ទុកជាហេតុការណ៍ដែលធ្វើអោយមនុស្សទូទាំងពិភពលោករញ្ជួយចិត្តជាមួយការបាត់បង់ជីវិតរបស់មនុស្សរាប់រយនាក់ក្នុងរយ:ពេលត្រឹមតែមួយប៉ព្រិចភ្នែកនៅទីក្រុង Itaewon ប្រទេសកូរ៉េខាងត្បូងដែលមានកេរ្តិ៍ជាកន្លែងដែលដែលគួរអោយទាក់ទាញសម្រាប់កម្មវិធី Halloween។

ចុងក្រោយតារាស្រីថៃ villwannarot ម្នាក់ក្នុងចំណោមអ្នកនៅក្នុងហេុតការណ៍បានផ្តល់បទសម្ភាសន៍ប្រាប់ពីអ្វីដែលនាងបានជួប ហើយមូលហេតុដែលធ្វើអោយនាងនិងក្រុមគ្រួសារមានសុវត្ថិភាព។ ខណ:ពេលកំពុងធ្វើដំណើរកំសាន្តនៅប្រទេសកូរ៉េតារាស្រីបានឆ្លៀតអោយពត៌មានតាមបណ្តាញអ៊ិនធឺណែតថា នាងបានទៅដល់ទីនោះវេលាម៉ោងប្រហែល ៨ល្ងាច អាចដើរបានខ្លះៗ ថត Story បង្ហោះខ្លះៗបានដោយពេលនោះមនុស្សនៅមិនទាន់ច្រើននោះឡើយ។
លុះដល់ម៉ោងប្រហែលដប់យប់ភ្ញៀវទេសចរសម្រុកមកទីក្រុង Itaewon កាន់តែច្រើនទៅៗនាងនឹងក្រុមគ្រួសារក៏សម្រេចចិត្តឈប់ដើរនាំគ្នាចូលអង្គុយនៅហាងដែលមានចម្ងាយ ២០០ម៉ែត្រពីកន្លែងដែលមានមនុស្សជាន់គ្នា។ ដោយមនុស្សច្រើនខ្លាំងកញ្ញា villwannarot មិនអាចឃើញគ្រប់យ៉ាងច្បាស់ៗដោយភ្នែកខ្លួនឯងបានឡើយ ដឹងតែថាស្ថានភាពមិនស្រួលមានឡានពេទ្យ មានប៉ូលីស មានអ្នកប្រកាសបិទមិនអនុញ្ញាតអោយមនុស្សចូលដើរចេញចូលទៀត។ តារាស្រីត្រូវជាប់ខ្លួននៅហាងអាហារជាងបីម៉ោងទើបគេអនុញ្ញាតអោយដើរចេញមកកន្លែងស្នាក់នៅវិញប្រកបដោយសុវត្ថិភាព។
អត្ថបដោយ សា






