លោក pupaa_tae មិត្តប្រុសរបស់ mint_chalida ជាមនុស្សកំប្លែង!! ផុសរូបគូចុងក្រោយធ្វើអោយគ្រប់គ្នាសើចចុកពោះ!
ស្នេហារបស់កញ្ញា mint_chalida និងមិត្តប្រុសទាយាទមហាសេដ្ឋីពាន់លានចាត់ទុកជាទំនាក់ទំនងដែលរឹងមាំស្ថិតស្ថេរនិងយូអង្វែងមួយ អ្នកទាំងពីរសិក្សាចិត្តគ្នាជាង១០ឆ្នាំ ហើយគ្រួសារទាំងសងខាងទទួលស្វាគមន៍ពួកគេអោយមកធ្វើជាសមាជិកគ្រួសារធំដោយក្តីរីករាយជាពិសេសនោះគឺរៀបកាកាន់តែឆាប់កាន់តែល្អ។

ថ្មីត្បិតមិនទាន់មានដំណឹងអំពីពិធីអាពារហ៍ពិពារហ៍ដូចគេ ប៉ុន្តែគូស្នេហ៍មួយគូនេះមិនដែលខ្វះរូបភាពបង្ហាញភាពផ្អែមល្ហែម ដំណើរកំសាន្តរ៉ូមែនទីកមកបង្ហាញអោយមិត្តភក្តិនិងហ្វែនខ្លាប់បានសប្បាយចិត្តតាមនោះឡើយ។ ចុងក្រោយលោក pupaa_tae ផុសរូបគូមួយធ្វើអោយអ្នកតាមដានសើចស្ទើរចុកពោះ!

នៅក្នុងអ៊ិនស្តាក្រាមគាត់បានផុសរូបខ្លួនកំពុងតាមហិតក្លៀករបស់មិត្តស្រីនៅឆ្នេរសមុទ្រភូកេត ព្រមជាមួយសារសសេរថា “មកភូកេតជើងនេះខ្ញុំសំណាងមែនទែនបានឃើញអណ្តើកទៀត @mint_chalida #ខ្ញុំជំនាញបែបនេះ (“តៅ” ភាសាថៃប្រែថាអណ្តើក ហើយ “តៅ” មួយទៀតប្រែថាក្លៀក)។ បណ្តាលអោយមិត្តភក្តិដូចជាលោក Terchanthavit,កញ្ញា Mai Davika និងតារាៗជាច្រើនទៀតចូលមកខមមិនអស់សំណើចជាមួយគាត់ជាខ្លាំង។
អត្ថបទដោយ សា



