ថ្ងៃខួបកំណើត Sririta ពិតជាល្អប្រពៃនេះសម្រស់ម្ចាស់ខួបកំណើតស្រស់ស្អាតដូចទេពធីតាចុះពីឋានសួគ៌ហើយអ្វីដែលសំខាន់នាំប្ដីនាំកូនធ្វើរឿងមួយនេះ! មានវីដេអូ

Sririta ស្លៀកឈុតថៃស្អាតទន់ភ្លន់ណាស់ ថែមទាំងបណ្ដើរស្វាមីនិងកូនប្រុសជាទីស្រលាញ់ទៅវត្តធ្វើបុណ្យរួមគ្នាក្នុងថ្ងៃខួបកំណើតរបស់នាង

ទើបតែត្រលប់មកពីដើរលេងនិងសួរសុខទុក្ខសាច់ញ្ញាតិនៅ ប្រទេសដាណឺម៉ាក ពេលមកដល់ប្រទេសវិញភ្លាមអ្នកម៉ាក់រូបស្រស់យ៉ាង Sri Rita Jensen បណ្ដើរស្វាមីរូបសង្ហា Korn Narongdej ជាមួយកូនប្រុសដំបូងអូន  Kawin ស្លៀកឈុតថៃយ៉ាងស្រស់ស្អាត ចូលវត្តធ្វើបុណ្យក្នុងថ្ងៃខួបកំណើតរបស់ខ្លួនគម្រប់អាយុ 41 ឆ្នាំជាផ្លូវការហើយ

After Footer (Active) - damrei Mr1 Zone2

ដោយប៉ាៗ Korn បានផុសរូបភាពស្អាតៗរបស់ភរិយាជាមួយកូនប្រុសអមជាមួយឃ្លាថា “ធ្វើបុណ្យខួបកំណើតភរិយា Kawin មានការតាំងចិត្តយ៉ាងខ្លាំងណាស់ ទាំងក្រាបសំពះ ទាំងច្រូចទឹក អនុមោទនាផលបុណ្យជាមួយ Rita និងមិត្តភ័ក្តិ និងសហការីរបស់ខ្ញុំទាំងអស់”

ទោះបីជាមានកូនហើយអាយុច្រើនចូលក្បាល 4 ហើយក៏ដោយ ប៉ុន្ដែអ្នកម៉ាក់ Rita នៅតែមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យដូចដើម ចំណែកឯលោក Korn ឆ្នាំនេះហ្នឹងអោយអ្វីជាកាដូដល់ភរិយា ហ្វេនៗមានតែរងចាំមើលទាំងអស់គ្នាទៅចុះ

អត្ថបទដោយ : នីត្តា