គ្រប់គ្នាចាំមើល Aum Patcharapa សុំឡានប្រើអគ្គសនីពីហៃសូ Pok ចំលើយថាអោយទទេរ ពិតឬមិនពិត?! មានវីដេអូ

ចាំមើលទាំងអស់គ្នា Aum Patcharapa សុំឡានអគ្គិសនីមួយគ្រឿងពីហៃសូ Pok ហើយចម្លើយប្រាប់ថាអោយទទេ តើពិតឬមិនពិត?

ទើបតែរៀបចំកបើកសម្ភោធអាជីវកម្មនាំចូលឡានប្រើដោយកំលាំងអគ្គិសនី ជាផ្លូវការកាលពីពេលថ្មីៗនេះ សម្រាប់ហៃសូ Pok ម្ចាស់ចិត្តរូបសង្ហារបស់ Aum 

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងខាងស្រីបានជួយធ្វើការណែនាំឡានដោយការថត story អោយ ខណៈកំលោះ Pok កំពុងចយឡានឈប់ក្នុងផ្ទះ មុនហ្នឹងសាម៉ីខ្លួនធ្វើដំណើរទៅសុំថតផ្នែកខាងក្នុងឡាន ព្រមទាំងលាន់មាត់សរសើរថា ស្អាតតើ នៅពេលមិត្តប្រុសចុះចេញពីឡានហើយ ក៏បានសួរកញ្ញា Aum ថា “សាកឡើងទៅអង្គុយល-មើលទេ អង្គុយស្រួលហា សាកអង្គុយមើលទៅ”

ហើយតារាស្រីស្អាតយើងនៅសួរបន្ថែមម្ដងទៀតថា អោយប្រើមិនគិតលុយមែនទេ ធ្វើអោយសង្ហាកំលោះឆ្លើយថា ទទេរមែនតើ លើកនេះកញ្ញា Aum ច្បាស់ជាបានឡានអគ្គិសនីពីម្ចាស់ចិត្តអត់អស់លុយមែនហើយមើលទៅ

អត្ថបទដោយ : នីត្តា