ស្រស់ស្អាតណាស់! នេះហើយជាស្ទាយ៍ សុគន្ធ និសា និង ណាក់ ស្រីណា តុបតែងខ្លួនទៅវត្តឆ្នាំនេះ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ តារាប្រុសស្រីល្បីៗជាច្រើន បានចំណាយពេលវេលាជាមួយក្រុមគ្រួសារ ក៏ដូចជាបងប្អូន ដើម្បីទៅវត្តធ្វើបុណ្យជូនជីដូនជីតាឬក៏សាច់ញាត្តិដែលបានចែកឋានទៅ ធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សុគន្ធ និសា និងតារាសម្ដែងកញ្ញា ណាក់ ស្រីណា ដែលជាអ្នកជិតស្និតគ្នា បានរៀបចំខ្លួនក្នុងឈុតអាវប៉ាក់ស និងសំពត់ហូលពណ៌ទឹកប៊ិច និងបៃតងយ៉ាងស្រស់ស្អាត ទៅវត្តធ្វើបុណ្យរួមគ្នា ធ្វើឲ្យអ្នកគាំទ្រឃើ់ញហើយសរសើរពីរូបសម្រស់របស់អ្នកទាំងពីរខ្លាំងណាស់។

លើសពីនេះទៅទៀត តារាស្រីទាំងពីរដួងនេះ ថែមទាំងបញ្ចេញស្នាមញញ្ឹមដ៏ស្រស់សោភារបស់ខ្លួន ពិតជាសក្ដិសមជានារីខ្មែរ ត្រូវចិត្តហ្វេនៗខ្លាំងតែម្ដងហើយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី