RIP តារាសម្តែងប្រុសជនជាតិកូរ៉េ បាត់បង់ជីវិតក្នុងសោកនាដកម្ម halloween itaewon!

នៅបន្តធ្វើអោយក្រុមគ្រួសាររបស់ជនរងគ្រោះព្រួយបារម្មណ៍ ហើយសម្រក់ទឹកភ្នែកជាបន្តបន្ទាប់ សម្រាប់សោកនាដកម្ម halloween itaewon ដែលកើតឡើងកាលពីយប់ថ្ងៃសៅរ៍ទី២៩ ខែតុលា ឆ្នាំ២០២២ ហើយសម្លាប់មនុស្សអស់រាប់រយនាក់។ ចុងក្រោយវិស័យសិល្ប:របស់ប្រទេសកូរ៉េខាងត្បូងប្រកាសទុក្ខសោកព្រោះពួកគេបានបាត់បង់តារាសម្តែងវ័យក្មេង ជាតារាកំពុងរះនៅក្នុងហេុតការណ៍នេះ។
កាលពីយប់ថ្ងៃទី ៣០ ខែតុលា ម្សិលមិញនេះក្រុមហ៊ុន 935 Entertainment បានចេញសេចក្តីប្រកាសសម្តែងភាពសោកស្តាយនិងកាន់ទុក្ខអោយតារាសម្តែងប្រុស Lee ji Han ដែលទើបបាត់បង់ជីវិតក្នុងហេតុការណ៍ halloween itaewon ក៏គួរអោយរន្ធត់។
លោក Lee ji Han មានអាយុ ២៤ ឆ្នាំចាប់កំណើតនៅក្នុងវិស័យសិល្ប:ជាតារាសម្តែងបន្ទាប់ពីបានចូលរួមប្រកួតនៅក្នុងកម្មវិធី Produce101 season 2 កាលពីឆ្នាំ ២០១៧។ បច្ចុប្បន្នសមាជិកក្រុមគ្រួសារ និងមិត្តភក្តិនៅក្នុងវិស័យកំពុងនាំគ្នាកាន់ទុក្ខអោយតារាប្រុសយ៉ាងក្រៀមក្រំ។ May Your Soul Rest In Peace #Lee_ji_Han!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា