Margie-Pok នាំកូនៗទៅម៉ាល់ឌីវដើរលេងយ៉ាងសប្បាយរីករាយតែលើកនេះម៉ាក់ៗធ្វើអោយហ្វេនៗគាំងនិយាយលែងចេញព្រោះតែរឿងមួយនេះ! មានវីដេអូ
ជាដំណើរកំសាន្ដជាលក្ខណៈគ្រួសារពោរពេញទៅដោយសុភមង្គល សម្រាប់គ្រួសាររបស់តារាសម្ដែងស្រីលំដាប់តួឯក Margie Rasri ជាមួយស្វាមីរូបសង្ហា Pok-Passakorn ដោយថ្មីៗនេះប្រមូលកូនប្រមូលចៅហោះហើរទៅលេងនៅម៉ាឌីវ អាចនិយាយបានថាការដើរលេងលើកនេះគឺស្រស់ស្រាយសប្បាយចិត្តពិតៗ
ក្មេងៗក្រៅពីបានរត់លេងនៅលើឆ្នេរខ្សាច់លេងទឹកសមុទ្រដ៏ខៀវស្រងាត់ហើយ នៅបានឃើញរាងដ៏ស្រស់ស្អាតរបស់ Margie ទៀតផង ស៊ិចស៊ីរោលរាលកូនពីរហើយនៅតែអេម អាចនិយាយបានថាគ្រប់គ្នាដែលបានឃើញរូបផុសនេះហើយគាំងនិយាយលែងរួចចំពោះរាងដ៏ស៊ិចស៊ីរបស់ម៉ាក់ៗ ឈុតប៊ីគីនីតូចៗកាន់ដៃស្វាមីបណ្ដើរគ្នាយ៉ាងផ្អែមល្ហែម ថាទេសភាពវាអេមណាស់ទៅហើយ តែនៅមិនដល់រាងរបស់ម៉ាក់ៗទេស្អាតហួសថ្លែងតែម្ដងចា
អត្ថបទដោយ : នីត្តា


















