តារាស្រី icepreechaya ត្រឡប់មកគ្រងតំណែងរាជនី “ប៊ីហ្គីនី” ទស្សនិកជនបើកភ្នែកធំៗពេលបានឃើញរូបចុងក្រោយរបស់នាង!

ទស្សនិកជនសម្រាកលែងបានឃើញដងខ្លួនរបស់តួឯកស្រីបុស្តិ៍លេខ៣កញ្ញា icepreechaya​ មកមួយរយ:ធំហើយដោយបន្ទាប់ពីកើតឧបទវហេតុនៅកន្លែងថតរឿងមកតារាស្រីមិនដែលបានផុសរូបស៊ិចស៊ីអោយគ្រប់គ្នារញ្ជួយចិត្តសោះឡើយ។ ចុងក្រោយនាងប្រកាសត្រឡប់មកវិញជាមួយរូបភាពដែលឃើញហើយត្រូវស្រែកថា “អូ..ហូ!!”។
នៅក្នុងអ៊ិនស្តាក្រាមតារាស្រីបាផុសរូបនៅមាត់សមុទ្រព្រមជាមួយ Caption សសេរថា “Im back baby 😛 @angelysbalek 🤍🔆💬 #ABWomen”។ នៅក្នុងផុសចុងក្រោយនោះ កញ្ញា icepreechaya​ ស៊ិចស៊ីខ្លាំង នាងលស្លៀកប៊ីហ្គីនីធូភីស បង្ហាញរូបសាក់នៅលើដងខ្លួនយ៉ាង HOT ហើយគួរអោយទាក់ទាញបំផុត។
បណ្តាលអោយមិត្តភក្តិ និងអ្នកគាំទ្រនាំគ្នាចូលមក like, Comment នៅក្នុងផុសរបស់នាងជាច្រើនសន្ធឹកសន្ទាប់ នរណាៗក៏និយាយថាការត្រឡប់មកវិញរបស់កញ្ញា icepreechaya​ នឹងធ្វើអោយអ្នកតាមដានបានព្រឺរោមជាមួយភាពស្រស់ស្អាតជាក់ជាមិនខាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា