ជាទម្លាប់ឬយ៉ាងណា? តារាថៃ The Toy លេងទឹកមុខស្មើមិនញញឹមទោះបីជួបជាមួយហ្វេនៗ!(មានរូបភាព)

បច្ចុប្បន្ននេះតារាចម្រៀងថៃប្រុសល្បីឈ្មោះលោក The Toy កំពុងតែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈបទចម្រៀងថ្មីៗ ដែលចាត់ដោតអារម្មណ៍យុវវ័យនេះតែម្ដង។

ដោយឡែកមានរឿងមួយគួរចាប់អារម្មណ៍អំពី The Toy នោះគឺ តារាប្រុសរូបនេះ ពុំសូវបង្ហាញស្នាមញញឹមឲ្យអ្នកគាំទ្របានឃើញខ្លាំងណាស់ មិនថាពេលសម្ដែងនៅលើឆាក ឬក៏រូបភាពក្នុងបណ្ដាញសង្គមនោះទេ ហើយសូម្បីតែកាលពីពេលថ្មីៗនេះ ហ្វេនៗជាច្រើនសឹងតែហួសចិត្ត ពេលឃើញរូបភាពដែលហ្វេនៗចាប់ឱបលោកយ៉ាងស្អិត តែលោកមិនបញ្ចេញស្នាមញញឹមសូម្បីតែបន្ដិច។

ជាការពិតណាស់ទោះបីជាតារាប្រុសរូបនេះ មិនមានស្នាមញញឹមចំពោះហ្វេនរបស់ខ្លួនក៏ដោយ ក៏លោកនៅតែទទួលបាការគាំទ្រខ្លាំងពីសំណាក់មហាជន ព្រោះធ្វើម៉េចនេះគឺជាធម្មជាតិរបស់លោកទៅហើយ ដែលមិនចូលចិត្តញញឹមបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី