កើតដ្រម៉ាមុនថ្ងៃរៀបកា 🔥🔥!! ទស្សនិកជនមិនពេញចិត្តនឹងទង្វើដែលលោក danworrawec ធ្វើដាក់អនាគត់ភរិយានៅក្នុងកម្មវិធី Youtube (មានវីដេអូ)!
ហ្វែនខ្លាប់របស់គូស្នេហ៍ danworrawec – pattieung ប្រហែលជាបានដឹងជាស្រេចហើយថាថ្មីៗនេះតារាប្រុសស្រីបានបញ្ចេញខ្លីបថ្មីនៅក្នុងកម្មវិធី Youtube បង្ហាញពីផ្ទះអាពារហ៍ពិពារហ៍យ៉ាងលំអិតអោយទស្សនិកជនបានទស្សនា។ ដោយនៅក្នុងវីដេអូនោះមានចំនុចជាច្រើនដែលមិនចុះសម្រុងគ្នា ហើយតារាស្រីគឺជាអ្នកត្រូវបិទមាត់ព្រមចុះចាញ់អនាគតស្វាមីគ្រប់រឿង។

បណ្តាលអោយទស្សនិកជននាំគ្នារិះគន់លោក danworrawec ចំៗខ្លាំងៗថាគាត់ជាបុរសកៀបសង្កត់យកឈ្នះតែម្នាក់ឯងគ្រប់រឿងគ្រប់បញ្ហា កញ្ញា pattieung មិនគួររៀបកាជាមួយមនុស្សបែបនេះនោះឡើយ។ សង្គមរិះគន់ខ្លាំងរហូតពួកគេត្រូវបង្កើតវីដេអូអធិប្បាយពីដំណើររឿងទាំងអស់អោយហ្វែនខ្លាប់ដែលស្អប់បានយល់នឹងដឹងពីសាច់រឿងពេញ។

នៅក្នុងវីដេអូថ្មីកញ្ញា pattieung បានចេញមុខអះអាងនៅក្នុង Youtube គ្រាន់តែជាផ្នែកមួយតូចតែប៉ុណ្ណោះតាមពិតទៅមុនពេលសម្រេចចិត្តតាមស្វាមីនាងតែងទទួលបានពាក្យអធិប្បាយ បានសិក្សាពីគុណប្រយោជន៍និងផលលំបាករបស់ចំនុចនីមួយៗយ៉ាងលំអិតហើយទើបព្រម លោក danworrawec ដែលជាអនាគតស្វាមីមិនមែនដាច់អហាំងការបង្ខំអោយនាងយល់ស្របតាមគ្រប់រឿងដូចដ្រាម៉ាដែលបានកើតឡើងទេ។
អត្ថបទដោយ សា



