ជាតួឯកស្រីក្នុងក្តីស្រម៉ៃរបស់បុរសជាច្រើនរូបសម្រាប់កញ្ញា mookworranit តារាស្រីដែលល្អស្ទើរគ្រប់១០បានទាំងសម្រាស់ ទន់ភ្លន់សុភាពរាបសា ពូកែធ្វើការងារ និងពូកែរកស៊ី។ បន្ទាប់ពីអាយដល់ប្រកាសបែកបាក់ស្នេហាជាមួយអតីតមិត្តប្រុសហ្វែនខ្លាប់រងចាំអ៊ុតមើលមុខបុរសសំណាងបន្ទាប់រាល់ថ្ងៃ បណ្តាលអោយគ្រប់ពេលដែលនាងផុសរូបជាមួយមនុស្សប្រុស ម្នាក់នោះតែងជាប់ឈ្មោះជាមិត្តប្រុសថ្មីក្នុងទំព័រពត៌មាន។

ចុងក្រោយកញ្ញា mookworranit សសេរសារបែបនេះដើម្បីបង្ការកុំអោយមានពត៌មានដូចខាងលើទៀត! នៅក្នុងអ៊ិនស្តាក្រាមតារាស្រីផុសរូបគូក្នុងកម្មវិធី Halloween ជាមួយលោក f.fford អមជាមួយ caption សសេរថា “Happy Halloween👻🖤🧡 សុំកុំធ្វើពត៌មានអំពីយើងណាចាស់ ជាប្អូនប្រុសដែលស្ទើរក្លាយជាសាច់ឈាមបង្កើតហើយគាត់ហ្នឹង ហាសហា..”។

ទាំងពីរនាក់គួរអោយស្រលាញ់ ពួកគេសមគ្នាដូចគូស្នេហ៍ បើមិនមានការប្រាប់ទុកមុនថាជាប្អូនប្រុស “សូមកុំជីន” ប្រហែលពេលនេះមានពត៌មានពេញទំព័របណ្តាញសង្គមទៀតហើយមើលទៅ។ ប៉ុន្តែគួរអោយស្រលាញ់បែបនេះ អោយហ្វែនខ្លាប់ធ្វើចិត្តម្តេចបានទៅ សង្ស័យមានអ្នកដៃក្បត់ចិត្តនាំគ្នាសសេរពត៌មានជីនគូ Mook-F.fford ច្រើននាក់ណាស់លើកនេះ។
អត្ថបទដោយ សា



