ទស្សនិកជនកំពុងជ្រួលជ្រឺមចង់ទៅបន្ថែមសម្រស់នៅហាងបើកថ្មីដែលមានម្ចាស់សុទ្ធតែជាតារាស្រីល្បីល្បាញនៅក្នុងវិស័យសិល្ប:ថៃ។ ហាង @barofbeauty.th របស់ក្រុមមិត្តស្និទ្ធស្នាលដែលមានអ្នកនាង gggubgib15 អ្នកនាង duearisara កញ្ញា Sammy និងកញ្ញា Kwang ត្រៀមបើលផ្តល់សេវាកម្មជាផ្លូវការណ៍ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាខាងមុខនេះ!

មុនដល់ថ្ងៃបើកសម្ភោធហាងតារាស្រីទាំងបួននាក់បានរៀបចំកម្មវិធីសន្និសិតកាសែតដើម្បីអញ្ជើញគ្រប់គ្នាអោយមកចូលរួមកៅឆាយ។ នៅក្នុងកម្មវិធីនោះតារាទាំងបួនទទួលបានសំនួរយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយក្នុងចំណោមសំនួរនោះមានមួយចោទសួរអំពីមិត្តភាពគ្រប់គ្នាខ្លាចពួកគេអាចឈ្លោះគ្នាក្នុងថ្ងៃអនាគតព្រោះធុរកិច្ច។

ទាំងអស់គ្នាឆ្លើយថាមិនបាច់បារម្មណ៍ទេពួកគេយើងរាប់អានគ្នាយូឆ្នាំ និយាយគ្នាត្រង់ៗ សម្រាប់ការបើកហាងលើកនេះពួកគេបានជជែកបែងចែកទំនួលខុសត្រូវអោយគ្នាយ៉ាងច្បាស់លាស់រួចរាល់ហើយ ការងារគឺការងារ មិត្តភាពគឺមិត្តមិនយកមកលាយឡំគ្នាឡើយ។
អត្ថបទដោយ សា



