ប្រិយមិត្តភាគច្រើនប្រហែលជាស្គាល់ច្បាស់ហើយអំពីតារាស្រី Baifern ព្រោះថានាងជាតួឯកស្រីក្នុងខ្សែភាគយន្ដដ៏ល្បីដែលមានចំណងជើងថា “Friend Zone”។
កាលពីថ្មីៗ កន្លងទៅនេះ Baifern បានផ្ដល់បទសម្ភាសទៅកាន់អ្នកកាសែតចិន ខណៈពេលដែលនាងទៅផ្សព្វផ្សាយរឿង “Friend Zone” ដែលនៅតែមានភាពល្បីល្បាញបើទោះបីជាបានចាក់បញ្ចាំងនៅតាមរោងកុននានាអស់ជាច្រើនខែក៏ដោយ ។
Baifern បានប្រាប់ក្នុងបទសម្ភាសថា នាងចង់ចាប់គូសម្ដែងជាមួយតារាប្រុសមុខសង្ហារកូនកាត់បីសាសន៍ Mario Maurer ម្ដងទៀត បើសិនជារូបនាងមានឱកាស។ នាងបានប្រាប់ទៀតថា នាងដឹងថាមានអ្នកគាំទ្រជាច្រើននៅតែមិនដាច់អាល័យ និងចង់ឃើញនាងហើយនិង Mario មានឱកាសបានសម្ដែងរឿងជាមួយគ្នាម្ដងទៀត។
គួរបញ្ជាក់ផងដែរថា Baifern និង Mario ធ្លាប់បានសម្ដែងខ្សែភាពយន្ដរួមគ្នាដែលមានចំណងជើងថា “A Little Thing call love” រឺក៏ “First Love” ដែលជាខ្សែភាពយន្ដដ៏ល្បីមួយដែលបានទាក់ចិត្តរបស់អ្នកគាំទ្រជាច្រើនមិនថាតែក្នុងស្រុក និងក្រៅស្រុក។
បើទោះជារឿងមួយនេះបានចាក់បញ្ចាំងតាំងតែពីឆ្នាំ ២០១០ ប៉ុន្ដែនៅតែមានអ្នកគាំទ្រជាច្រើននៅតែស្រលាញ់ និងគាំទ្រខ្សែភាពយន្ដមួយនេះ ជាពិសេសចង់ឃើញអ្នកទាំងពីរមានឱកាសបានសម្ដែងជាមួយគ្នាម្ដងទៀត។
ប្រភព៖ ThaiUpdate
អត្ថបទដោយ៖ ស្រីពេជ្រ