Halloween គូនេះផ្អែមខុសគេ!! Boo…កញ្ញា Urassaya ជាកូវីដភ្លាមផុសរូបគូជាមួយលោក Nadech ភ្លាម!!

បានជាសះស្បើយពីជម្ងឺកូវីដ១៩ ១០០%ហើយចំពោះកំពូលតួឯកស្រី urassayas ដែលមិត្តប្រុសចេញមុខមកប្រកាស់ជំនួសថានាងបានឆ្លងជាលើកទី២។ ចុងក្រោយតារាប្រុស Nadech ផុសរូបគូផ្អែមល្ហែមដើម្បីបញ្ជាក់ថាសុខភាពរបស់នាងត្រឡប់មកដូចធម្មតាវិញ ដែលធ្វើអោយទស្សនិកជនរំភើបជាខ្លាំង!
ថ្ងៃនេះគូស្នេហ៍ Nadech-Urassayas បានបណ្តើរគ្នាចេញឆ្លងទេសកាល​ Halloween ជាមួយក្រុមមិត្តភក្តិហើយបាននាំគ្នាថតរូបបង្ហោះចូលក្នុងអ៊ិនស្តាក្រាមបន្ថែមជាតិស្ករអោយទស្សនិកជនបានកំសាន្តបានសប្បាយចិត្តជាមួយពួកគេ។ តារាប្រុសផុសរូបជាច្រើនសន្លឹកអមជាមួយសារសសេរថា “👻Happy HallowBoooooooo👻”។
កញ្ញា urassayas ចូលមកខមមិនបន្ថែមភាពរ៉ូមែនទិកខាងក្រោមផុសរបស់មិត្តប្រុសថា “អត់រងចាំគ្នាសោះឡើយ @kugimiyas”។ ចំណែកអ្នកគាំទ្រវិញនាំគ្នាចូលមកខមមិនកំប្លែងៗជាច្រើនខមមិនដូចជា “ពួកយើងកំពុងជក់ចិត្តជាមួយរឿងរបស់អ្នកទាំងពីរ កុំទាន់អាល់ចេញមកលងបានទេ?”, “ឈប់ណា…សុំត្រឡប់មកបច្ចុប្បន្នភាពវិញសិន” ល និងល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា