ថ្នមចិត្តថ្នមកាយប្រពន្ធណាស់! Kaew-Tony ស្ងាត់ៗទៅដើរលេងដល់សមុទ្រពណ៌ផ្កាឈូកយ៉ាងរ៉ូមែនទិកបាត់រៀបការរួចដើរលេងឥតល្ហែរ! មានវីដេអូ
ជីវិតក្ដីសុខណាស់ដល់ថ្នាក់គ្រប់គ្នាដែលបានឃើញហើយកើតការច្រណែនមួយរំពេច សម្រាប់គូរស្វាមីភរិយារបស់តារាស្រី Kaew Charinya ជាមួយស្វាមីរូបសង្ហាពូកែថ្នមប្រពន្ធលោក Tony Rakkaen ព្រោះថាឃើញអ្នកទាំងពីរមានរូបភាពដើរលេងផុសផ្ញើរហ្វេនៗមួយឆ្នាំពេញហើយ
ដោយជាក់ស្ដែងអ្នកទាំងពីរនាំគ្នាធ្វើដំណើរទៅអូស្ត្រាលី ហើយបង្ហោះរូបខណៈពេលទៅដល់ Hutt Lagoon រូបភាពទន្លេរសាបពណ៌ផ្កាឈូក ដ៏សែនរ៉ូមែនទិក អាចនិយាយបានថានរណាដែលបានឃើញរូបនេះត្រូវតែចុចឡាយ ព្រោះទន្លេរសាបពណ៌ផ្កាឈូកដូចជារូបក្នុងគំនូរអញ្ចឹង នេះជារឿងពិតមានពិតជាក់ស្ដែង
Kaew-Tony ជ្រើសរើសយកផ្ទះឡានឈប់ចតនៅមាត់ទន្លេរតែម្ដង ហើយក៏មិនច្បាស់ដែរអ្នកទាំងពីរអាចនិងស្នាក់នៅទៅនោះយូរដល់ទៅមួយខែផងក៏ថាបាន ដឹងបានតាមរយៈប្រយោគរបស់ខាងស្រី “Home for one month.”
អាចនិយាយបានថាមួយនេះអោយតែដើរលេងហ្វេនៗអាចតាមដានមើលរូបភាពស្អាតៗនិងប្លែកៗបានដោយគ្រប់គ្នាមិនធ្លាប់បានឃើញពីមុន មើលតែរូបក៏ដូចយើងបានទៅដែរ…
អត្ថបទដោយ : នីត្តា
















