Gypsy-Nicholas បង្កើតរូបភាពរោលរាលលើបណ្ដាញសង្គមក្នុងឱកាសហូលេវីន ប៉ុន្ដែមានកន្លែងមួយដែលគ្រប់គ្នាចាប់អារម្មណ៍ខុសធម្មតា! មានរូបភាព
ក្រៅពីរបៀបជីវិតគូរដូចគ្នាហើយ មើលទៅរឿងឈ្លក់វង្វេងស្នេហាចំពោះ Gypsy-Kirati និង Nicholas ក៏មិនអោយជារងរបស់គូរនរណាដែរ
ជាពិសេសបំផុតនោះគឺសកម្មភាពជាក់ស្ដែងដែលត្រូវបាននាំយកមកបង្ហោះនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @gypsykeerati ក្នុងឱកាសថ្ងៃបុណ្យហូលេវីនឆ្នាំ 2022 ដោយអ្នកទាំងពីរផ្លាស់ប្ដូរស្ទាយនៃការតែងខ្លួនយ៉ាងអស់ដៃ ខាងប្រុសជ្រើសរើសឈុតខ្មៅ ព្រមទាំងពាក់មុខសេះ កាន់តែបន្ថែមភាពសង្ហាទ្វេឡើង
ខណៈពេលដែលខាងស្រីតែងឈុតខ្មៅដ៏សែនស៊ិចស៊ីគូរជាមួយនិងខាងប្រុស ប៉ុន្ដែក្នុងស្ទាយទន្សាយដុតរោលបេះដូងដល់អ្នកមើលខ្លាំងណាស់ ថែមទាំងបន្ថែមភាពរោលរាលជាន់ឈ្លីបេះដូងកំលោះៗទូទាំងប្រទេសដោយបង្អួតរាងដ៏ស្រស់ស្អាតនិងស្បែកសខ្ចីម៉ត់រលោង
ប៉ុន្ដែរឿងនេះបែរជាមានកន្លែងមួយដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ជាចាំបាច់និងមិនអាចបែរក្រសែភ្នែកទៅណាបាននោះគឺ ចិញ្ចៀនពេជ្រគ្រាប់ធំ!!! លើដៃនាងខាងឆ្វេងរបស់នាង ដែលកំពុងជះពន្លឺចែងចាំងភ្លឺភ្លេក ជាហេតុដែលធ្វើអោយអ្នកទាំងពីរត្រូវបានគេខមិនបង្អាប់ចំពោះរឿងផ្អែមល្ហែមជាច្រើន
អត្ថបទដោយ : នីត្តា















