Big Congrats!! បរិយាកាសថ្ងៃបើក Business​ ថ្មីរបស់ក្រុមតារាស្រីស្អាតដែលជា BFF នឹងគ្នា!

ជាមិត្តភក្តិរាប់អានគ្នាច្រើនឆ្នាំ ដឹងសុខដឹងទុក្ខ ដឹងចិត្តមើលតែភ្នែកក៏យល់ថាមិត្តភក្តិកំពុងគិតអីដែលសម្រាប់ក្រុម Best Friend តួឯកស្រីឆ្នាស់៤នាក់ដែលមានអ្នកនាង gggubgib15 អ្នកនាង duearisara កញ្ញា sammycowelll និងកញ្ញា Kwang The Face។ ហើយដោយមានចំណង់ចំនូលចិត្តដូចគ្នា មានក្តីស្រម៉ៃដូចគ្នាទាំងអស់គ្នាសម្រេចចិត្តចូលហ៊ុនរកស៊ីជាមួយគ្នា ដែលបានបើលសម្ភោធជាផ្លូវការណ៍ថ្មីៗនេះ។
ហាងរបស់តារាស្រីទាំងបួនមានឈ្មោះថា “@barofbeauty.th” ជាហាងបន្ថែមសម្រស់អោយសុភាពនារី សុភាពបុរស ចាប់ផ្តើមទទួលផ្តល់សេវាកម្មចាប់ពីថ្ងៃទី ១ ខែវិច្ឆិកានេះតទៅ។ នៅថ្ងៃបើកសម្ភោធហាងថ្មីតារាស្រីទាំងបួននាក់អះអាងយ៉ាងច្បាស់ថាគ្រប់ផលិតផលនៅក្នុងហាងថ្មីសុទ្ធជារបស់មានគុណភាព ជ្រើសរើសយ៉ាងសម្រឹតសម្រាំងដោយអ្នកនាង duearisara។
សម្រាប់ភ្នាក់ងារនិងអ្នកផ្តល់សេវាកម្មវិញសុទ្ធសឹងជាមនុស្សមានជំនាញ ហើយមានបទពិសោធន៍ច្រើនឆ្នាំ ទាំងអស់គ្នានឹងធ្វើអោយអតិថិជនស្រស់ស្អាត រីករាយជាពេញចិត្តជាមួយសេវាកម្មទាំងមូល។ សម្រាប់ហ្វែនខ្លាប់ដែលចាប់អារម្មណ៍ចង់គាំទ្រតារាស្រីអាចទំនាក់ទំនងបានតាមរយ: Call : 089-8628888 Line : @ barofbeauty (with @ )។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា