តារាស្រី Yaya – Kimberley ធ្វើដំណើរទៅចូលរួមកម្មវិធីបើកសម្ភោធ Business ថ្មីរបស់មិត្តប្រុស!

ទស្សនិកជនជាច្រើនបាននាំគ្នាចូលរួមសម្តែងក្តីរីករាយជាមួយតារាប្រុសថៃលោក Mark-Prin និងលោក Nadech ក្នុងឧកាសកម្មវិធីបើកសម្ពោធធុរកិច្ចថ្មីដែលពួកគេបានចូលហ៊ុនគ្នាធ្វើ។ “The ReCrafting” របស់អ្នកទាំងពីរចាប់ផ្តើមទទួលស្វាគមន៍អតិថិជនដែលចូលចិត្តភាពប្រណិតរបស់ស្បែកជើងនិងកាបូបចាប់ពីពេលនេះតទៅ!!
នៅក្នុងថ្ងៃដែលពិសេសរបស់មិត្តប្រុសតារាស្រីលំដាប់កំពូលទាំងពីរនាក់បានធ្វើដំណើរទៅចូលរួម ព្រមជាមួយបាច់ផ្កាសំដែងចិត្តអបអរសាទរយ៉ាងស្រស់ស្អាត។ កញ្ញា Yaya និងកញ្ញា Kimberley ទៅបង្ហាញវត្តមានផ្តល់កំលាំងចិត្ត ជួយទទួលស្វាគមន៍ភ្ញៀវកិត្តិយសតាំងពីដើមកម្មវិធីរហូតដល់ចប់។
បរិយាកាសកម្មវិធីសម្ភោធថ្ងៃនេះល្អប្រសើរខ្លាំងណាស់ មានមនុស្សច្រើនចាប់អារម្មណ៍លើផលិតផលដែលតារាប្រុសកំពុងព្យាយាមសម្រឹតសម្រាំង ហើយមានហ្វែនខ្លាប់នាំគ្នាចូលរួមសម្តែងក្តីរីករាយទាំងផ្ទាល់និងតាមបណ្តាញសង្គមយ៉ាងច្រើនកុះករ។ Congratulation The ReCrafting! Congratulation Mark_prin!! Congratulation Nadech !!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា