បង Ter អោបបាច់ផ្កាយ៉ាងធំទៅ Suprise ម្ចាស់ចិត្ត Mai Davika សុំរៀបការមែនទេពូ?! មានវីដេអូ

ជាគូរស្នេហ៍ដែលស្រលាញ់គ្នាផ្អែមល្ហែមនិងយូរអង្វែងបំផុត សម្រាប់គូរស្នេហ៍តារាប្រុសស្រីល្បីឈ្មោះយ៉ាង Ter Chantwit ជាមួយម្ចាស់ចិត្តរូបស្រស់ Mai Davika ក្រោយពីសិក្សាមើលចិត្តគ្នាមកជិត 5 ឆ្នាំជាង គ្រប់គ្នាក៏លួចជំរុញអោយអ្នកទាំងពីរចូលរោងការឆាប់ៗដែរ ហើយជាក់ស្ដែងអ្នកចាត់ការផ្ទាល់ខ្លួនរបស់ខាងស្រី បានផុសវីដេអូរបស់កំលោះ Ter នៅក្នុង IG ផ្ទាល់ខ្លួន @nampraw @nampraw ខណៈពេលខាងប្រុសដើរកាន់បាច់ផ្កាចូលទៅ Suprise សង្សាកណ្ដាលកន្លែងញុំបាយ មុននិងនិយាយបង្អាប់ប្រាប់អោយ Mai Say No ណាកូន  Say No សិនទៅ ផ្ទះនៅមិនទាន់ហើយរួចរាល់ទេ

ដោយខាងស្រីសប្បាយចិត្តរីករាយញញឹមបិតមាត់មិនជិត ប្រញាប់ចូលមកអោបខាងប្រុសហើយទទួលយកបាច់ផ្កាទុក ចំណែកឯបង Ter ក៏ប្រញាប់ទះដៃអោយអ្នកចាត់ការផ្ទាល់ខ្លួន ដូចជាការប្រាប់ថា មិនបានមកសុំរៀបការទេ ហើយខាងអ្នកចាត់ការនៅបានសរសេរប្រយោគនៅពីខាងក្រោមវីដេអូថា “and @davikah say….(yes/no) ម៉ែខំតែភ័យ!!!”

After Footer (Active) - damrei Mr1 Zone2

ក្រោយមកកំលោះ Ter ចូលទៅខមិនតបថា “សម្លេងគាំទ្រដូចជាឮខ្លាំងណាស់” តាមកដោយខាង Mai ដែលចូលមកខមិនជារូប emoji រូបបេះដូងតែមួយប៉ុណ្ណោះ មានទាំងសម្លេងសររសើរពីសំណាក់អ្នកគាំទ្រជាច្រើនទៀត

អត្ថបទដោយ : នីត្តា