Nadech-Mark ស្ងាត់ៗចាប់ដៃគ្នាបើកហាងដ៏ប្រណិតមួយយ៉ាងធំ Kimberly-Yaya មកផ្ដល់កំលាំងចិត្តដល់កន្លែងតែម្ដង! មានវីដេអូ

Nadech-Mark ចាប់ដៃគ្នាបើកហាងគ្រឿងស្បែកដ៏ប្រណិតមួយ Kimberly-Yaya អោបបាច់ផ្កាផ្ដល់កំលាំងចិត្តដល់កន្លែង

ចូលប្រលូកក្នុងវិស័យសិល្បៈប្រហែលៗគ្នា សម្ដែងរឿងដំបូងជាមួយគ្នាហើយផ្លូវនៃស្នេហាក៏ដូចគ្នាទៀត សម្រាប់តួឯកប្រុសរូបសង្ហាទាំងពីរ Nadech Kugimiya និង Mak Prin អាចនិយាយបានថាស្និតស្នាលគ្នាដូចបងប្អូនបង្កើតអញ្ចឹង នៅពេលថ្មីៗនេះអ្នកទាំងពីរបានចុះទូកជាមួយគ្នាចាប់ដៃគ្នាចូលហ៊ុនជាមួយមិត្តភ័ក្ដផ្សេងទៀត ដែលមិនមែនជាអ្នកសិល្បៈតែជាអ្នកធ្វើជំនួញខាងផ្នែករបស់របរម៉ាកល្បីឈ្មោះដែលធ្វើស្បែកសុទ្ធ

After Footer (Active) - damrei Mr1 Zone2

ហើយនៅថ្ងៃទី 01 វិច្ឆកា 2022 នេះអាជីវកម្មត្រូវបានបើកដំណើរការជាផ្លូវការហើយ ជារូបភាពដ៏ស៊ីវិល័យនិងអស្ចារ្យថែមទាំងប្រណិតបំផុត ច្បាស់ណាស់ថាក្នុងថ្ងៃពិសេសបែបនេះម្ចាស់ចិត្តអ្នកទាំងពីរក៏មិនអោយពេលវេលាកន្លងផុតទៅទទេរៗដែរ ទាំង Kimberly ទាំង Yaya ណាត់គ្នាអោបបាច់ផ្កាមកផ្ដល់កំលាំងដល់ហាង និងជួយយកចិត្តទុកដាក់ដល់ភ្ញៀវដែលមកចូលរួមទៀតផង

អត្ថបទដោយ : នីត្តា