Pookkuk ស្លៀកមួយឈុតនេះហើយស្ទើរតែធ្វើអោយគ្រប់គ្នាមើលភ្លេចដកដង្ហើមស៊ិចស៊ីខ្លាំងជាស្លៀកប៊ីគីនីទៅទៀត! មានវីដេអូ

ក្ដៅរោលរាលស្ទើរតែចង់ផ្ទុះ IG ទៅហើយ សម្រាប់តារាស្រីលំដាប់តួឯក Pookluk-Fonthip ដែលតែងតែមានរូបភាពស៊ិចស៊ិមកជាន់ឈ្លីបេះដូងអ្នកគាំទ្រជាប្រចាំ

ដោយនៅពេលថ្មីៗនេះ Pookluk បានជ្រើសរើសយកឈុតពណ៌ផ្កាឈូកលេចមុខលេចក្រោយលេចលើលេចក្រោម បង្ហាញអោយឃើញស្បែកសម៉ត់រលោងខ្ចីគ្មានចន្លោះ ទាំងមុខទាំងសក់បូករួមទាំងស្ទាយថតរូបទៀត 100 ពេញៗជាពិសេសប្រយោគដែលនាងបានសរសេរនៅពីក្រោមរូបថា “ចង់ទៅលេងនៅសមុទ្រហើយ ចង់មានអ្នកជូនទៅហើយ”

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែអ្វីដែលធ្វើអោយគ្រប់គ្នាងាកភ្នែកចេញមិនបាននោះគឺឈុតដែលនៅលើខ្លួនរបស់នាង ព្រោះថ្វីត្បិតតែជាពណ៌ផ្កាឈូកទន់ភ្លន់ តែស៊ិចស៊ីហួសនិងថ្លែងដុតកំដៅគ្រប់ជ្រុងនៃរាងកាយរបស់អ្នកមើលៗដល់ថ្នាក់ស្ទើរតែភ្លេចដកដង្ហើយផងក៏ថាបាន

អត្ថបទដោយ : នីត្តា