បានប្រកាសទំនាក់ទំនងស្នេហាជាផ្លូវការណ៍ច្រើនខែមកហើយសម្រាប់គូស្នេហ៍របស់លោក lekteeradetch និងតួឯកស្រី bow_maylada ដែលកំពុងល្អូកល្អឺន ហើយស្រលាញ់គ្នាខ្លាំងដោយមិនអាចហាមបាន។ ថ្មីៗនេះតារាប្រុសចេញមុខប្រកាសថាខ្លួនចង់រៀបកាជាមួយនាងខ្លាំងណាស់ប៉ុន្តែមិនទាន់អាចធ្វើបានព្រោះបញ្ហានេះតែម្យ៉ាងគត់!

នៅក្នុងកម្មវិធី “Let’s Cheer World Soccer 2022 #SupersportsThailand” កាលពីយប់មិញនេះលោក lekteeradetch ប្រាប់ថាខ្លួនស្រលាញ់មិត្តស្រីខ្លាំងណាស់ ខ្លាំងដល់ថ្នាក់ចាប់ផ្តើមនិយាយពីរឿងរៀបកានឹងគ្នាជាច្រើនលើកជាច្រើនសារ។ សម្រាប់តារាប្រុសគាត់ថាពេលនេះគាត់ត្រៀមខ្លួន ត្រៀមចិត្តត្រៀមកាយសម្រាប់ពាក្យថាអាពារហ៍ពិពារហ៍រួចរាល់ហើយ នៅឡើយតែកញ្ញា bow_maylada តែប៉ុននោះដែលគិតថានាងនៅមានអាយុតិចប្រហែលនៅចង់ធ្វើការងារបន្តទៀតសិន។

ប៉ុន្តែហ៊ានចេញមុខនិយាយដាក់អ្នកយកពត៌មានរាប់សិបនាក់បែបនេះហើយមើលទៅមិនយូទេ អ្នកកាសែតប្រាកដជួយចែកចាយពត៌មាន ជួយសាកសួរមិតិយោបល់ ហើយបញ្ចុះបញ្ចូលកញ្ញា bow_maylada អោយជាក់ជាមិនខាន។ ហ្វែនខ្លាប់អាចត្រៀមរងចាំស្តាប់ដំណឹងល្អបាន ត្រៀមពាក្យ Congratulation អោយហើយទៅ ជឿថាគូនេះប្រើពេលមិនយូទេ!
អត្ថបទដោយ សា




