សង្ស័យចុងឆ្នាំនេះណាស់ព្រះអើយ!! កញ្ញា​ bow_maylada “Say Yes!” ពេលមិត្តប្រុសនាំនិយាយរឿងអាពារហ៍ពិពារហ៍!

កំពុងក្លាយជាប្រធាបទដែលធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឹណែតរំភើបនិងក្តុកក្តួលបំផុតសម្រាប់ពត៌មានដែលតារាប្រុស lekteeradetch អោយសម្ភាសន៍ថាពេលនេះខ្លួនចង់រៀបកាជាមួយកញ្ញា bow_maylada។ ហើយដែលពិសេសជាងនោះទៅទៀតនោះគឺមើលទៅខាងស្រីក៏ដូចជាផ្តល់ភ្លើងខៀវអោយ បណ្តាលអោយហ្វែនខ្លាប់នាំគ្នាទាយថាដំណឹងល្អអាចនឹងមកដល់ក្នុងកំឡុងពេលចុងឆ្នាំ ២០២២។
នៅក្នុងកម្មវិធី Event “#LetsCheerWorldSoccer2022 #SupersportsThailand” តារាប្រុសបាននិយាយថាគាត់ធ្លាប់នាំមិត្តស្រីដែលខ្លួនស្រលាញ់បាត់មុខមិនបាន និយាយអំពីរឿងរៀបការ ដោយប្រាប់នាងត្រង់ៗថាខ្លួនចង់រៀបការហើយពេលនេះ ហើយកញ្ញា bow_maylada បានឆ្លើយបែបកំប្លែងៗថាតោះៗ។
ចម្លើយរបស់តារាស្រីបានធ្វើអោយ lekteeradetch ចង់ឆាប់រៀបការកាន់តែខ្លាំងបន្ថែម ប៉ុន្តែមិនដឹងថាគួរឬមិនគួរព្រោះមិត្តស្រីនៅក្មេងនៅមានរឿងជាច្រើនទៀតដែលនាងចង់ធ្វើ។ បច្ចុប្បន្នហ្វែនខ្លាប់គិតថាការឆ្លើយបែបកំប្លែងៗ “តោះៗ” របស់កញ្ញា bow_maylada អាចជាអារម្មណ៍ពិតរបស់នាង ទាំងពីរនាក់អាចនឹងស្រុះស្រួលដឹកដៃគ្នាចូលពិធីមង្គលក្នុងពេលឆាប់ៗនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា