បើទោះជាចែកផ្លូវគ្នាទៅហើយក្ដី តែតារាថៃស្រី-ប្រុសទាំងអស់នេះនៅតែរក្សាចំណងមិត្តភាពបានយ៉ាងល្អ

ជាការពិតណាស់នៅក្នុងវិស័យសិល្បៈមិនថាប្រទេសណាក៏ដោយ តែងតែមានតារាស្រី-ប្រុសជាច្រើនមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្ដែភាគច្រើនពួកគេបានប្រែពីគូស្នេហ៍ផ្អែមល្ហែមទៅជាមនុស្សមិនដែលស្គាល់គ្នាបន្ទាប់ពីទំនាក់ទំនងស្នេហារបស់ពួកគេប្រេះឆា។ យ៉ាងណាមិញក៏មានគូស្នេហ៍ខ្លះបានប្រែក្លាយជាមិត្តល្អនៅពេលដែលពួកគេចែកផ្លូវគ្នាដែរ។

តោះក្រឡេកទៅលើបន្តិចមើលថាតារារូបណាខ្លះ ដែលនៅតែរក្សាចំណងមិត្តភាពបានយ៉ាងល្អបន្ទាប់ពីចែកផ្លូវគ្នា ៖

1. Toey Jiraporn​ និង Alex Rendell

Toey និង Alex បានចែកផ្លូវគ្នាកាលពីឆ្នាំ ២០១៦ ក្រោយទាក់ទងគ្នាអស់រយៈពេល ៤ ឆ្នាំ ។ ប៉ុន្ដែមិត្តភាពរបស់អ្នកទាំងពីរនៅតែល្អបើទោះជាចែកផ្លូវគ្នាទៅហើយក្ដី។ សព្វថ្ងៃ Toey កំពុងមានទំនាក់ទំនងស្នេហាជាមួយ Alek Teereadetch ស្របពេលដែល Alex កំពុងមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីធម្មតាម្នាក់។

2. Dome Pakornlam និង Ploy Cherman

អ្នកទាំងពីរធ្លាប់បានទាក់ទងគ្នាអស់រយៈពេល ៤ ឆ្នាំ ក្រោយមកក៏ចែកផ្លូវគ្នា។ តែអ្នកទាំងពីរនៅតែរាប់អានគ្នាជាមិត្ត មិនតែប៉ុណ្ណោះកាលពីថ្មីៗ នេះ Dome បានរៀបអាពាពិពាហ៍ Ploy ក៏បានទៅចូលរួមដែរ។

3. Pong nawat និង Kaew Jarinya

តារាប្រុស-ស្រី មួយគូនេះវិញក៏នៅតែបន្តរាប់អានគ្នាជាមិត្ត ក្រោយពីចែកផ្លូវគ្នាបន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ២ ឆ្នាំ។

 

ប្រភព៖ Thaiupdate

អត្ថបទដោយ៖​ ស្រីពេជ្រ