អាយដលស៊ិចស៊ីប៊ីគីនីនៅសមុទ្រ ត្រលប់មកគ្រងតំណែងវិញក្រោយសម្រាលកូន…

ត្រលប់មកស្វែលស្រឡូនស្រស់ស្អាតដូចដើមវិញហើយសម្រាប់តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមនាង Due Arisara ក្រោយពីពពោះនិងសម្រាលបានកូនប្រុសស្អាតសង្ហារគួរឲស្រលាញ់ម្នាក់រួចមក។ កាលពីនៅខ្លួនមួយតារាស្រីនាង Due គឺជាអាយដលស៊ិចស៊ីសម្រាប់នារីៗដែលចូលចិត្តសមុទ្រ ព្រោះរូបនាងចូលចិត្តសមុទ្រជាខ្លាំងទៅលេងនៅទីនោះជាញឹកញាប់ ជាពិសេសត្រៀមឈុតស្អាតៗថតមកបង្ហោះឲឃើញរហូត។ ហើយទោះបីជាថ្ងៃខ្លះមិនបានទៅសមុទ្រក៏ Due តុបតែងកាយដូចនៅសមុទ្រអញ្ចឹង ស្លៀកប៊ីគីនីសំដិលថ្ងៃលេងធ្វើឲរូបនាងត្រូវបានគេដាក់ឈ្មោះឲថាជាអាយដលប៊ីគីនីនៅសមុទ្រ។ ពេលនេះអាយដលស្រីដួងនេះបានត្រលប់មកយកដំណែងរូបនាងវិញហើយ ក្រោយពីបានសម្រាលកូនប្រុសរួចមកច្រើនខែ រូបរាងក៏ស្រស់ស្អាតដូចដើមអ្នកម្ដាយក៏នៅតែចូលចិត្តស្លៀកស៊ិចស៊ីដូចមុនផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ