គូស្នេហ៍ក្នុងរឿង​PrangនិងPunjan នៅលីវដូចគ្នាសារជាថ្មី កំពុងត្រូវផ្គូសផ្គងជាគូស្នេហ៍ទៀត…

គូស្នេហ៍ក្នុងរឿងដែលមានភាពផ្អែមល្ហែមរហូតធ្វើឲមានអ្នកគាំទ្រគូរបស់លោក Punjan Prama និងតារាស្រី Prang Kannarun មានប្រជាប្រិយភាពសារជាថ្មីនិងត្រូវបានគេចាប់គូឲស្រលាញ់គ្នាទៀតហើយ ក្រោយដឹងថាពេលនេះអ្នកទាំងពីរសុទ្ធតែនៅលីវបែកស្នេហាចាស់ហើយ។

ដោយលោក Punjan និង Prang សម្ដែងរួមគ្នាជាគូស្នេហ៍ក្នុងរឿងមកជាច្រើនរឿងហើយ មានទាំងលេងបុរាណនិងសម័យទាំងជាតួរងនិងជាតួឯក រហូតធ្វើឲអ្នកទស្សនាខាងក្រៅពេញចិត្តគូនេះនឹងចាប់គូឲគូនេះស្រលាញ់គ្នាមែនក្នុងជីវិតពិត។ តែក្រោយមកអ្នកទាំងពីរក៏បានបង្ហាញមុខគូស្នេហ៍រូបពិតរៀងខ្លួនទើបធ្វើឲពត៌មានរបស់តារាទាំងពីរដួងស្ងាត់ទៅវិញ តែលើកនេះគូនេះបានមកចាប់ដៃគូគ្នាជាថ្មីត្រៀមសមែ្ដងរឿងរួមគ្នានិងបង្ហោះរូបស្លៀកពាក់ឈុតគូក្នុងទឹកមុខញញឹមប្រិមប្រិយធ្វើឲទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនិងចាប់ផ្ដើមចាប់គូឲគូនេះម្ដងទៀតព្រោះពេលនេះទាំងគូសុទ្ធតែទើបតែបែកពីសង្សារចាស់ហើយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ