របស់ល្អគេបង្ហាញតិចៗចឹងហើយ! Yaya ស្លៀកឈុតហែលទឹកអង្គុយមុខផ្ទះថ្មីទើបទិញនៅប៉ាតាយ៉ាមើលទឹកសមុទ្រថ្ងៃរៀបលិចអេមណាស់! មានវីដេអូ

សុំទះដៃជូនកូនស្រីស្អាតហើយពូកែយ៉ាង Yaya Urassaya អស់ពីចិត្ត ព្រោះថានាងទើងតែជូនកាដូធំមួយដល់លោកប៉ាដោយការទិញផ្ទះមួយខ្នងធំនៅប៉ាតាយ៉ា ហើយក៏ទើបតែប្រមូលគ្រួសាររើចូលទៅនៅ

ដោយនៅពេលថ្មីៗនេះ ទើបតែផុសរូបភាពក្ដីសុខស្លៀកឈុតប៊ីគីនីអង្គុយធ្វើស្ទាយថតរូបនៅមុខសំយ៉ាបផ្ទះខាងមុខមើលថ្ងៃរៀបលិចមាត់សមុទ្រ ស្រស់ស្អាតខ្លាំងណាស់ ពន្លឺព្រះអាទិត្យជះចាំងនិងផ្ទៃមេឃរ៉ូមែនទិកពិតៗ អាចនិយាយបានថាបរិយកាសនិងទេសភាពផ្ទះថ្មីស្រស់ស្អាតនិងគួអោយចង់រស់នៅ

After Footer (Active) - damrei Mr1 Zone2

ក្រៅពីទេសភាពផ្ទះស្អាតហើយអ្នកម៉ាក់របស់ Yaya នៅបានថតជាវីដេអូអោយឃើញពីមុំក្នុងផ្ទះថ្មីគ្រប់កន្លែង ដែលត្រូវបានតុបតែងឡើងយ៉ាងស្រស់ស្អាត ពណ៌សស្រលះភ្នែក ហើយម៉ាក់ៗក៏មានកាន់បាច់ផ្កាមកបន្ថែមភាពស្រស់ស្រាយក្នុងផ្ទះទៀតផង

អត្ថបទដោយ​ : នីត្តា