អូហូ! សុខ ពិសី តុបតែងខ្លួនទៅវត្តប៉ុន្មានថ្ងៃនេះ និយាយពីស្អាតគ្រប់ឈុតតែម្ដង!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា សុខ ពិសី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងសព្វថ្ងៃនេះ មិនថាតាមរយៈបទចម្រៀងចេញថ្មី និងការតុបតែងខ្លួនប្រចាំថ្ងៃនោះទេ សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមិត្តៗយុវវ័យ។

ជាក់ស្ដែងនៅរដូវបុណ្យភ្ជុំបិណ្ឌនេះ កញ្ញា បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើន​ ចាប់អារម្មណ៍លើសម្លៀកបំពាក់គ្រប់ឈុតដែលកញ្ញា រៀបចំខ្លួនពេលទៅវត្ត មើលទៅគ្រប់ឈុតពិតជាស្រស់ស្អាត និងទន់ភ្លន់សក្ដិសមជានារីខ្មែរល្អឥតខ្ចោះតែម្ដង។

តាមរយៈការរៀបចំខ្លួនទៅវត្តប៉ុន្មានឈុតរបស់កញ្ញា សុខ ពិសី នេះផងដែរ មហាជនជាច្រើនបានបញ្ចេញមតិសសើរគ្រប់ៗគ្នា ទោះបីជាក្នុងកាលៈទេសៈបែបណាក៏នាងរៀបចំខ្លួនមើលទៅលេចធ្លោរខ្លាំងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី