ដោយភាពស្រស់ស្អាតនិងគួរឱ្យស្រលាញ់ព្រមទាំងភាពប៉ិនប្រសប់របស់Bella Ranee បានធ្វើឱ្យតារាស្រីរូបនេះឈរឈ្មោះបោះសម្លេងល្បីល្បាញនៅក្នុងវិស័យសិល្បៈប្រទេសថៃ។ បន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុសដែលមានទំនាក់ទំនងជាច្រើនឆ្នាំរួចមកគេក៏ឃើញរូបនាងនៅតែរក្សាខ្លួនsingle មករហូត។
ទោះបីជាមានរឿងអាស្រូវតិចតួចជាមួយតារាប្រុសដែលសម្ដែងជាមួយគ្នាមួយចំនួនក៏ដោយក៏មិនមានការចេញព័ត៌មានថានាងទាក់ទងជាមួយនរណាម្នាក់ឡើយ។
ថ្មីៗនេះ Bella Ranee បង្ហោះរូបក្នុងសម្លៀកបំពាក់យ៉ាងស្រស់ស្អាត ជាមួយនឹងចំណងជើងថា Dinner Date បានធ្វើឱ្យបណ្ដាញសង្គមកក្រើកអស់ហើយ។ ដូច្នេះហើយ គ្រប់គ្នាឆ្ងល់ថា Bella Dinner លើកនេះ ទៅ Date ជាមួយអ្នកណា?
After Footer (Active) - damrei Mr1 Zone2
Eriya



