ស្អាតអស់ស្ទះ!! អាល់ប៊ុមរូបភាព Pre-Wedding របស់តារាស្រី bifern និងស្វាមី!!

តារាសម្តែងស្រី bifern ត្រូវមិត្តប្រុសលុតជង្គង់សុំរៀបកាជាច្រើនខែមកហើយ រហូតមកទល់ពេលនេះថ្ងៃអាពារហ៍ពិពារហ៍កំពុងរំកិលឈានចូលមកដល់ ចំណែកកូនក្រមុំកូនកំលោះវិញបង្ហោះរូបភាព Pre-Wedding ស្រស់ស្អាតជាច្រើនសន្ធឹកសន្ធាប់ចូលក្នុងបណ្តាញសង្គមធ្វើអោយមិត្តភក្តិនិងអ្នកទស្សនារំភើបនាំគ្នារាប់ថ្ងៃរងចាំថ្ងៃពិសេសរបស់ពួកគេ។
កញ្ញា bifern និងមិត្តប្រុសអ្នកជំនួញធំលោក bomdanuphop បានផុសរូបជាច្រើនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption សសេរថា “Counting down to our big day! 😊😊 បន្ទាប់ពីនេះទៅនឹងមានសុទ្ធតែរូប Pre-Wedding ណាចាស់ព្រោះពួកយើងបានទៅថតដល់ទៅ៣កន្លែងផ្សេងៗគ្នា ❤️🥰🤟🏻”។
បណ្តាលអោយមិត្តភក្តិតារាៗ និងហាយសូៗនាំគ្នាចូលមកសសើររូបរបស់ពួកគេយ៉ាងច្រើនកុះករ ដោយសារូបទាំងអស់នោះស្រស់ស្អាតគ្រប់សន្លឹក សុទ្ធសឹងជារូបដែលមើលហើយធ្វើអោយគ្រប់គ្នារីករាយ ញញឺមតាមកូនក្រុំកូនកំលោះដោយមិនដឹងខ្លួន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា