វិស័យសិល្ប:ថៃគាំងពេលដឹងថាលោក bbrightvc ចេញទៅក្រៅមួយភ្លែតរកចំណូលបានដល់ទៅ ៦៧០លានបាត!

ជាតួឯកប្រុសដែលមនុស្សគ្រប់គ្រូវត្រូវយកចិត្តទុកដាក់សង្កេតលើសក្តានុពលភាពរបស់គាត់ សម្រាប់លោក bbrightvc តារាប្រុសរបស់បុស្តិ៍ GMMTV ដែលមានអ្នកតាមដានក្នុងអ៊ិនស្តាក្រាមច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃ។ ចុងក្រោយអ្នកនៅក្នុងវិស័យសិល្ប: សេដ្ឋកិច្ច និងវិស័យពត៌មានទាំងអស់នៅប្រទេសថៃបើកភ្នែកធំៗព្រោះនឹងស្មានមិនដល់ថាតារាប្រុសម្នាក់នេះរកចំណូលនៅស្រុកគេបានច្រើនដល់ថ្នាក់នេះ។
កាលពីប៉ុន្មានសប្តាហ៍មុនលោក bbrightvc បានធ្វើដំណើរទៅចូលរួមកម្មវិធី Fashion Week នៅទីក្រុងឡុងដុនទ្វីអឺរ៉ុបដែលទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សនៅទីនោះបានយ៉ាងជោគជ័យ ដោយមានសារពត៌មាន ទស្សនាវដ្តីច្រើនណាស់ដែលបានចុះផ្សាយពីគាត់។ ថ្មីៗនេះអ្នកជំនាញខាងទិន្នន័យបានសរុបតួលេខចំណូលពីកម្មវិធីហើយលទ្ធផលគឺតារាប្រុស bbrightvc តែម្នាក់ឯងរកបាន 670 លាតបាន ឬ 17.8លានដុល្លាពីបណ្តាញផ្សព្វផ្សាយផ្សេងៗក្នុងរយ:ពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។
អាចនិយាយបានថាលោក bbrightvc ជាមនុស្សល្បីល្បាញដែលមានឥទ្ធិពលគួរជាទីចាប់អារម្មណ៍របស់វិស័យហ្វាសសិនពិភពលោក គ្រប់ការងាររបស់គាត់តែងនាំយកនូវគោលដៅ ការរំពឹងទុកមកអោយម្ចាស់កម្មវិធី ក៏ដូចជាខ្លួនគាត់ផ្ទាល់ជានិច្ច។ Congratulation!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា