ពុម្ពតែមួយគ្មានខុស! អូន Deon ក្នុងវ័យ 26 ថ្ងៃបង្ហាញយ៉ាងច្បាស់ថាមុខដូច Matthew គ្មានខុស…អញ្ចឹងៗអីមិនអោយម៉ាក់ៗតូចចិត្តយ៉ាងម៉េច! មានវីដេអូ

ធ្វើអោយបណ្ដាជនអ្នកគាំទ្រអ្នកស្រលាញ៉ក្មេងញញឹមប៉ោងថ្ពាល់តែម្ដង នៅពេលបានមើលវីដេអូជាក់ស្ដែង ដែលអ្នកម៉ាក់កូនបីស្រីស្អាតយ៉ាង Lydia Sarunrat នាំយកមកផុសនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @lydiasarunrat  អមជាមួយប្រយោគថា “Hi Deon @deon.deane #26DaysOld” 

ដោយវីដេអូខាងលើនេះជាកម្មភាពដ៏គួអោយស្រលាញ់របស់អូន Deon ក្នុងវ័យ 26ថ្ងៃ មានឱកាសបង្ហាញទឹកមុខសង្ហាៗរាក់ទាក់បងៗអ្នកគាំទ្រ ជាពិសេសមានបញ្ជូនក្រសែភ្នែកមូលក្លំដ៏មានមន្ដស្នេហ៍

After Footer (Active) - damrei Mr1 Zone2

ហើយច្បាស់ណាស់ថាលើនេះមិនត្រឹមតែមានភាពគួអោយស្រលាញ់ជះឥទ្ធិពលដល់បណ្ដាម៉ាក់ៗ អ្នកស្រលាញ់ក្មេង រួមទាំងតារាៗអ្នកសិល្បៈត្របាញ់ជើងចូលមកចុចឡាយអោយពេញប្រទេស ប៉ុន្ដែគ្រប់សម្លេងនៃការខមិនវិញសុទ្ធតែប្រាប់ពីភាពស្រដៀងគ្នាថាកូនពៅមុខដូចប៉ាណាស់ គ្មានខុសអីបន្ទិចណាទេ ដូចពុម្ពតែមួយតែម្ដងចា

អត្ថបទដោយ : នីត្តា