យូៗបានឃើញរូបគូម្តង!! តារាស្រី nuneworanuch បណ្តើរស្វាមីធ្វើបុណ្យកឋិន នាំយកបុណ្យមកផ្ញើរហ្វែនខ្លាប់យ៉ាងជ្រះថ្លា!
ជាកូស្វាមីដែលកម្រមានរូបភាពគូ ឬបរិយាកាសស្វីតៗមកចែកចាយអោយគ្រប់គ្នាបានឃើញជាសាធារណ:ខ្លាំងបំផុតសម្រាប់គូរបស់អ្នកនាង nuneworanuch និងស្វាមីដែលជាទាយាទមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនស្រាបៀរសិង្ហក៏ដូចជាអាជីវកម្មជាច្រើនផ្សេងៗទៀត។ ចុងក្រោយហ្វែនខ្លាប់រំភើបជាខ្លាំងពីព្រោះថ្ងៃនេះតារាស្រីផុសរូបគូជាមួយស្វាមីព្រមជាមួយសារគួរអោយចូលរួមមួយ។

បន្ទាប់ពីបានត្រឡប់មកពីប្រទេសកូរ៉េខាងត្បួងវិញ អ្នកនាង nuneworanuch ផុសរូបផុសវីដេអូបង្ហាញបរិយាកាសធ្វើបុណ្យរួមជាមួយគ្រួសារជាច្រើនចូលក្នុងអ៊ិនស្តាក្រាមហើយបានសសេរជា Caption ថា “ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅវត្ត Wat Khao Daeng សូមអោយគ្រប់គ្នាទទួលបានបុណ្យកុសល្យលើកនេះស្មើរៗគ្នា🙏🏻🙏🏻🙏🏻”។

ដោយមានមិត្តភក្តិ និងទស្សនិកយ៉ាងច្រើនសន្ធឹកសន្ធាប់បានចូលមកអនុមោទនាបុណ្យជាមួយគូស្វាមីភរិយាដ៏ប្រពៃមួយគូនេះ លើសពីនោះទៅទៀតទាំងអស់គ្នានាំគ្នាសម្តែងក្តីស្រលាញ់អោយរូបភាពគូរបស់តារាស្រីនិងលោក “តត់” ជាខ្លាំងដោយខមមិននិយាយនាថានេះជារូបភាពកម្រ ឃើញហើយត្រូវតែ Save ទុក។
អត្ថបទដោយ សា



