តារាប្រុសកូនមហាសេដ្ឋី Peach_pachara និយាយពីផលលំបាករបស់អ្នកមាន ដែលអ្នកខ្វះខាតដូចជាយើងមិនអាចយល់!

សម្រាប់លោក peach_pachara នរណាដ៏ដឹងដែលថាគាត់កើតមកលើគំនរទ្រព្យសម្បត្តិមហាសាល គាត់ជាទាយាទរបស់ត្រកូលកំពូលអ្នកមានប្រចាំស្រុកថៃ។ មានមនុស្សច្រើនណាស់ដែលប្រាថ្នាចង់កើតមកមានស្រាប់ព្រោះគិតថាអ្នកមានមិនលំបាកប៉ុន្តែបានឃើញបទសម្ភាសន៍ចុងក្រោយទើបដឹងយ៉ាងច្បាស់ថាមហាសេដ្ឋីក៏ត្រូវជួបរឿងអ្វីខ្លះក្នុងជីវិតប្រចាំថ្ងៃ។
នៅក្នុងកម្មវិធី สารพัดเพื่อน EP.51 របស់តារាកំប្លែងឈ្មោះ “ប៉េងប៉ង់” លោក peach_pachara និយាយប្រាប់ពីជីវិតប្រចាំថ្ងៃ ការងារ និងធុរកិច្ចរបស់ខ្លួនអោយប្រិយមិត្តបានស្តាប់ប្រាប់ថាផ្ទះរបស់ខ្លួននៅលើផ្សារទំនើប Central ដែលជាសណ្ឋាគានៅជាន់ទី ៥០ របស់អគារ។ បន្ទាប់មកទៀតពិធីករសាកសួរថា “សុំឆ្ងល់មួយ មានបែបនេះមានធ្លាប់មានទុក្ខលំបាកតអ្វីទេ?”
តារាប្រុសឆ្លើយភ្លាមៗថាមាន! បញ្ហារបស់គាត់គឺពេលចង់ចូលបន្ទប់ទឹកម្តងៗត្រូវឡើងទៅជាន់ទី៥០ហ្នឹង គាត់មិនដែលដោះទុក្ខនៅបន្ទាប់ទឹកសាធារណ:ទេ គាត់ត្រូវតែត្រឡប់មកផ្ទះខ្លួនវិញជានិច្ច។ គាត់ថាមានថ្ងៃមួយទៅថតរឿងតាមខេត្តឈឺបត់ជើងហើយត្រូវអត់ទ្រាំបែកញើសជោគខ្លួនទម្រាំជិះមកដល់ផ្ទះមកដល់ហើយឡើងជណ្តើរយន្តទៅដល់ផ្ទះ លើសពីនោះទៅទៀតទុក្ខដែលលោក peach_pachara ជួបពេលរស់នៅលើអគាដែលខ្ពស់បំផុតនោះគឺខ្យល់ខ្លាំងពេលខ្លះផាត់កៅអី របស់របរបាត់អស់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា