សូមស្វាគមន៍យ៉ាងកក់ក្តៅ!! លោក mootono29 ទើបតែបញ្ចប់បេសកកម្មនៅប្រទេសកម្ពុជាយើងថ្មីៗនេះ!

ជាប់ឈ្មោះជាតារាប្រុសដែលធ្វើការរាល់ថ្ងៃស្ទើរមិនមានពេលសម្រាក់មើលថែសុខភាពរបស់ខ្លួនឡើយសម្រាប់លោក mootono29 តារាប្រុសដែលមានអាជីពច្រើនទាំងក្នុងនិងក្រៅវិស័យសិល្ប:។ ជារៀងរាល់សប្តាហ៍លោក តូណូ តែងរត់ធ្វើការងារសម្តែង ប្រគុំតន្ត្រីតាមបណ្តាខេត្ត ហ្វឹកហាត់និងប្រកួតកីឡាបាល់ទាត់ ហើយឆ្លើយធ្វើសកម្មភាពសង្គមផ្សេងៗទៀត។
ថ្មីៗនេះលោក mootono29 បានផុសប្រាប់ពីតារាងការងាររបស់ខ្លួនចូលក្នុងអ៊ិនស្តាក្រាមដែលធ្វើអោយហ្វែនខ្លាប់នៅប្រទេសកម្ពុជារំភើបរីករាយត្រៀមខ្លួនចាំសុំហត្ថលេខាព្រងព្រាត។ តារាប្រុសបានសសេរថា “យប់មិញមាន Concert នៅខេត្តផ៉ាង៉ា ថ្ងៃនេះមានប្រកួតបាល់នៅខេត្តនរគប៉ាក់ថមនិងនាំកូនកង្កូវតូចមកប្រកូតប្រណាំងល្បឿន ថ្ងៃស្អែកជួបគ្នានៅប៉ោយប៉ែតប្រទេសកម្ពុជាណា :-)”។

After Footer (Active) - damrei Mr1 Zone2

ធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតនៅប្រទេសកម្ពុជាយើងនាំគ្នារំភើបរីករាយចង់ទៅជួបជជែកកំសាន្ត និងនិយាយអំពីសកម្មភាពសប្បុរសធម៌ផ្សេងៗជាមួយលោក mootono29។ សម្រាប់ហ្វែនខ្លាប់លោក តូណូ ជាតារាសម្តែងដែលពោពេញដោយសមត្ថភាព យកចិត្តទុកដាក់ ហើយធ្វើការងារយ៉ាងហត់នឿយដើម្បីជួយអ្នកដទៃនិងសង្គមជាតិ។

អត្ថបទដោយ សា