តើរឿងក្តី Forex 3D ធ្វើអោយតារាប្រុស kratingg បែកបាក់ជាមួយមិត្តស្រីទេ? រូបភាពមួយសន្លឹកអាចប្រាប់គ្រប់យ៉ាងបាន!
នៅជាប់ឈ្មោះជាជនសង្ស័យក្នុងរឿងក្តី Forex 3D នៅឡើយទេសម្រាប់លោក Kratingg តួឯកប្រុសដែលនៅសុខៗមានអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាសើររើឃើញឈ្មោះជាមេក្រុមដើរបោកប្រាស់អ្នកស្លូតត្រង់អោយមកចូលរួមទិញហ៊ុន។ បញ្ហានេះបានធ្វើអោយទស្សនិកជននាំគ្នាបារម្មណ៍ថា ទំនាក់ទំនងរវាងគាត់ជាមួយកញ្ញា kapookphat មិត្តស្រីដែលជាប្អូនថ្លៃរបស់អ្នកទោសសំខាន់នឹងរង្គុះរង្គើររហូតឈានដល់ការបែកបាក់គ្នា។

នៅក្នុងបទសម្ភាសន៍កាលពីជាប់ឈ្មោះដំបូងៗលោក Kratingg បាននិយាយបើកកកាយរឿងរ៉ាវទាំងអស់ដោយនិយាយថាគាត់ស្គាល់បណ្តាញ Forex 3D តាមបងថ្លៃកញ្ញា kapookphat ដែលត្រូវជាមិត្តស្រីថែមបង្ហើបប្រាប់ប៉ូលីសថាពេលនេះអនាគតបងថ្លៃនិងស្វាមីកំពុងរត់ទៅលាក់ខ្លួននៅប្រទេសស្វីសទៀតផង (បើនៅល្អក់ល្អឺនប្រហែលមិនហ៊ានបើកកកាយរឿងសំងាត់របស់គ្រួសារបែបនេះទេ)។

ចុងក្រោយអស់មន្ទិលសង្ស័យ លោក Kratingg ផុសរូបផ្អែមល្ហែមចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption សសេរថា “Happy birthday krabbbb 🙏🏻🐰” ហើយកញ្ញា kapookphat ចូលមកខមមិនខាងក្រោមថា “ស្រលាញ់បងខ្លាំងបំផុត”។ សរុបមកទំនាក់ទំនងរវាងតួឯកប្រុសនិងមិត្តស្រីរបស់គាត់នៅដដែល!
អត្ថបទដោយ សា



