តារាៗសម្រុកធ្វើផ្ទះ! Toey Jarinporn បង្អួតផ្ទះមួយខ្នងថ្មីនៅខេតខោវយ៉ៃធំទូលាយដូចសេតវិមានប៉ុន្ដែមានអ្វីផ្សេងដែលគួអោយចាប់អារម្មណ៍ជាងផ្ទះគឺ……! មានវីដេអូ

មុននេះតារាសម្ដែងរាងល្អិតយ៉ាង Toey Jarinporn បានប្រាប់ថាកំពុងសាងសង់ផ្ទះថ្មីជូនគ្រួសារ ហើយពេលនេះក៏បានឃើញពិទេសភាពនិងបរិយាកាសផ្ទះសម្រាកលំហែដ៏ស្រស់ស្អាត ដែលសាងចេញពីកំលាំងញើសឈាមរបស់ខ្លួន ក្នុងការខិតខំធ្វើការយ៉ាងលំបាកនិងហត់នឿយពីមួយឆ្នាំទៅមួយឆ្នាំ

ជាក់ស្ដែងសាម៉ីខ្លួនបានផុសរូបភាពផ្ទះលំហែថ្មីនៅខេត្តខោវយ៉ៃមួយខ្នងទៀត ដែលពេលនេះកំពុងតែកសាងថែមទាំងមានប្រយោគសារថា “ផ្ទះនៅខោវយ៉ៃរបស់ Toey” ទំរាំតែបានឃើញផ្ទះស្អាតៗ មួយខ្នងទៀតរបស់ Toey ពេញទៅដោយធម្មជាតិបរិយាកាសបរិសុទ្ធគួអោយចង់រស់នៅខ្លាំងណាស់ ពណ៌ខៀវស្រងាត់ឃើញហើយត្រជាក់ភ្នែកត្រជាក់ចិត្តណាស់  ប្រសិនបើផ្ទះមួយនេះរួចរាល់ច្បាស់ជាស្អាតមិនធម្មតាទេ

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែរឿងនេះបែរជាធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខុសកន្លែង ព្រោះឈុតដែលនាងស្លៀកថតរូបផ្នែកខាងក្រោយខ្នងគឺស្រលះវាលល្វីង បង្ហាញអោយឃើញសាច់ខ្នងសម៉ត់រលោងម៉តខៃគ្មានស្លាកស្នាម ស្អាតហើយស៊ិចស៊ីរោលរាលណាស់

អត្ថបទដោយ : នីត្តា